ភ្នំពេញ៖ ប្រជាជនពិភពលោកពិតជាចង់ឈ្វេងយល់អំពីប្រវត្តិរឿងរ៉ាវរបស់លោក ស៊ី ជីនពីង (Xi Jinping)។ លោក ស៊ី ជីន ពីង ត្រូវបានជ្រើសតាំងជាអគ្គមគ្គុទ្ទេសក៍ កំពូលរបស់ប្រទេសចិនកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២។ កាលនោះលោកស៊ី ជីនភីង ដែលមានវ័យ៥៩ឆ្នាំត្រូវបានជ្រើសតាំងជាអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយ នីស្តចិន នៅក្នុងសន្និសីទពេញអង្គលើកទី១នៃសមាជិកបក្សកុម្មុយនីស្តចិនលើកទី១៨ ហើយលោកក៏បានកាន់មុខតំណែងជា ប្រធានគណៈកម្មាធិការយោធានៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនផងដែរ ។ នៅខែមីនា ឆ្នាំ២០១៣ លោកត្រូវបានជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមរបស់ប្រទេសចិននៅក្នុង សន្និសីទលើកទី១នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេសនីតិកាលទី១២។
ជីវិតក្រលំបាកក្នុងយុវវ័យ
លោក ស៊ី ជីនពីង កើតនៅខែមិថុនា ឆ្នាំ១៩៥៣ នៅស្រុក Fuping ខេត្ត Shanxi ភាគកណ្តាលប្រទេសចិន។ឪពុករបស់លោក ឈ្មោះ Xi Zhongxun។ លោក Xi Zhongxun ជាអ្នកនយោបាយជាន់ខ្ពស់របស់បក្សកុម្មុយនីស្តចិន ធ្លាប់កាន់មុខតំណែងជាឧបនាយករដ្ឋមន្រ្តីចិន។ លោក Xi Zhongxun បានរងភាពអយុត្តិធម៌អស់រយៈពេល១៦ឆ្នាំចាប់ពីឆ្នាំ១៩៦២។ លោកស៊ី ជីនពីង ធ្លាប់ត្រូវបានគេប្រមាថមើលងាយ និងរើសអើងដោយសាររឿងអយុត្តិធម៌របស់ឪពុកលោក ហើយលោកក៏ធ្លាប់ត្រូវបានគេរិះគន់ជាសាធារណៈធ្លាប់រងភាពអត់ឃ្លាន ធ្លាប់ជាមនុស្សដើរអនាថារហូតដល់ធ្លាប់ត្រូវចាប់ឃុំទៀតផង។
នៅដើមឆ្នាំ១៩៦៩ លោក ស៊ី ជីនពីង (Xi Jinping) ដែលមានវ័យមិនទាន់គ្រប់១៦ ឆ្នាំផងបានផ្លាស់ប្តូរទីលំនៅទៅកាន់តំបន់ ជនបទនៃភាគខាងជើងខេត្តShanxi និង ធ្វើកសិកម្មនៅទីនោះ ។ លោកបានធ្វើស្រែចម្ការ អូសធ្យូងថ្ម វាយទំនប់ រែកលាមក ពោលគឺការងារអ្វីក៏ដោយក៏លោកធ្លាប់ធ្វើ ការលំបាកអ្វីក៏លោកធ្លាប់ជួបប្រទះដែរ។ នាឆ្នាំ១៩៧៥ លោកត្រូវបានជ្រើសរើស ឱ្យទៅបន្តការសិក្សានៅសាកលវិទ្យាល័យឈីងហួ។ នៅថ្ងៃចាកចេញអ្នកភូមិបាននាំគ្នាឈរអមតាមផ្លូវដើម្បីជូនដំណើរលោក។
ការរស់នៅតំបន់ជនបទរយៈពេល៧ឆ្នាំមិនត្រឹមតែបានញ៉ាំងឱ្យលោក ស៊ី ជីនពីង បង្កើតនូវចំណងមិត្តភាពយ៉ាងជ្រាលជ្រៅជាមួយប្រជាជនក្នុងតំបន់នោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យលោកយល់ដឹងកាន់តែស៊ីជម្រៅអំពីតំបន់ជនបទរបស់ប្រទេសចិន និងស្ថានភាពពិតប្រាកដនៅតាមមូលដ្ឋានរបស់ប្រទេសចិនទៀតផងដែលចំណុចទាំងអស់នេះហើយបានរួមបញ្ចូលយ៉ាងស៊ីជម្រៅទៅក្នុងការស្វែងរកនៃឆាកជីវិតរបស់លោក ហើយការធ្វើការងារជាក់ស្តែងដើម្បីប្រជាជនបានក្លាយជាគោលដៅដ៏មុតមាំ របស់លោក ។
មាគ៌ាចូលបម្រើនយោបាយ
នាឆ្នាំ១៩៧៩ ក្រោយពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យឈីងហួលោក ស៊ី ជីន ពីង បានចូលបំពេញការងារជាលេខាធិការនៅខុទ្ទកាល័យនៃក្រុមប្រឹក្សាកិច្ចការរដ្ឋនិងខុទ្ទកាល័យនៃគណៈកម្មាធិការយោធាមជ្ឈិម។ ចាប់ពីឆ្នាំ១៩៨២មក ជាបន្តបន្ទាប់លោក ស៊ី ជីនពីង បានកាន់មុខតំណែងជាលេខាធិការនៃគណៈកម្មការបក្សស្រុកZhengding ខេត្តHebei, អភិបាលរងក្រុងXiamen ខេត្តFujian, លេខាធិការនៃគណៈកម្មការបក្សក្រុងNingde ខេត្តFujian, លេខាធិការនៃគណៈកម្មការបក្សក្រុងFuzhou ខេត្ត Fujian, លេខាធិការនៃគណៈកម្មការបក្សខេត្តFujian, អភិបាលខេត្តFujian, លេខាធិការនៃគណៈកម្មការបក្សខេត្តZhejiang, លេខាធិការនៃគណៈកម្មការក្រុងShang hai, សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិម, លេខាធិការនៃលេខាធិការដ្ឋានមជ្ឈិម, អនុប្រធានរដ្ឋចិន និងជា អនុប្រធានគណៈកម្មាធិការយោធានៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជាដើម រហូតដល់កាន់មុខតំណែងជាអគ្គមគ្គុទ្ទេសក៍កំពូលរបស់ប្រទេសចិន។ ចាប់ពីខេត្តShanxi រហូតដល់ក្រុងប៉េកាំងពីខេត្ត Hebei រហូតដល់ខេត្តFujian ពីខេត្តZhejiang រហូតដល់ក្រុងShanghai ពីតំបន់ក្រីក្រនៅ ភាគខាងលិចរហូតដល់មជ្ឈមណ្ឌលនយោ បាយនិងវប្បធម៌ជាតិ ពីតំបន់មិនសូវអភិវឌ្ឍនៅភាគខាងកើតដល់តំបន់រីកចម្រើនតាមឆ្នេរសមុទ្រលោក ស៊ី ជីនពីង បានកាន់ តួនាទីនយោបាយតាមភូមិ ស្រុក ក្រុង ខេត្ត និងកាន់មុខតំណែងសំខាន់ៗនៃនយោបាយបក្សនិងយោធាមជ្ឈិម។ ក្នុងអំឡុងពេល នោះលោក ស៊ី ជីនភីង បានឆ្លៀតពេលបន្តវិជ្ជានៅថ្នាក់អនុបណ្ឌិតនៅវិទ្យាស្ថាននរសាស្រ្តនិងសង្គមសាស្ត្រនៃសាកលវិទ្យាល័យឈីងហួពីឆ្នាំ១៩៩៨ដល់២០០២រហូតបានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់។
លោក ស៊ី ជីនពីង តែងនិយាយថា ពេល កាន់មុខតំណែងមួយនៅតំបន់មួយត្រូវតែផ្តល់សុភមង្គលដល់តំបន់នោះត្រូវស្រឡាញ់ប្រជាជនដូចជាស្រឡាញ់ឪពុកម្តាយរបស់ខ្លួន។ ជានិច្ចកាលលោកបានចាត់ទុកក្តី សុបិនរបស់ប្រជាជនជាក្តីសុបិនរបស់ខ្លួន។ លោកបានថ្លែងថា ការរំពឹងចង់បានជីវភាពរស់នៅដ៏ល្អប្រសើររបស់ប្រជាជនគឺជាគោលដៅខិតខំប្រឹងប្រែងរបស់យើង។លោកបានគូសបញ្ជាក់ថា កម្មាភិបាលនិងអ្នកដឹកនាំត្រូវតែបំពេញការងារជាក់ស្តែងនិងដើរ នៅជួរមុខ។ ពេលកាន់មុខតំណែងនៅ ស្រុកZhengding លោកបានចុះទៅត្រួត ពិនិត្យនៅគ្រប់ភូមិទាំងអស់នៅតំបន់ Ningde លោកបានទៅដល់ភូមិស្រុកស្ទើរទាំងអស់បន្ទាប់ពីកាន់មុខតំណែងនៅខេត្តZhejiang លោកបានទៅកាន់គ្រប់ស្រុក និងក្រុងចំនួន៩០នៃខេត្តទាំងមូល។ បើទោះបីជាកាន់មុខតំណែងនៅក្រុងShanghai ត្រឹមតែរយៈពេល៧ខែប៉ុណ្ណោះក្តីក៏លោកបានធ្វើដំណើរទៅកាន់ខណ្ឌទាំង១៩នៃ ក្រុងShanghaiទាំងមូលផងដែរ។ បន្ទាប់ ពីចូលបំពេញការងារនៅមជ្ឈិមលោកស៊ី ជីនពីង បានធ្វើដំណើរទៅកាន់ខេត្ត ភូមិ ភាគស្វយ័ត និងទីក្រុងចំនួន៣១។ លោក ស៊ី ជីនពីង បានគូសបញ្ជាក់ថាក្នុងពេល បំពេញការងារនៅស្ថាប័នបក្សនិងនយោ បាយគឺគប្បីចាត់ទុកការផ្តល់ភាពងាយស្រួលដល់ប្រជាជនជារឿងសំខាន់ជាងគេដើម្បីធ្វើជារដ្ឋាភិបាលដែលបម្រើប្រជាជន។ លោក ស៊ី ជីនពីង បានកត់សម្គាល់ឃើញថា ក្នុងនាមជាអ្នកដឹកនាំត្រូវតែឈរលើមូលដ្ឋាននៃបច្ចុប្បន្នភាព ហើយក៏ត្រូវតែមាន ចក្ខុវិស័យវែងឆ្ងាយផងដែរ។ ដូច្នេះហើយបានជាក្នុងក្រសែភ្នែករបស់កម្មាភិបាល និងមហាជនជាច្រើនលោក ស៊ី ជីនពីង ជាអ្នកដឹកនាំមួយរូបដែលមានស្មារតីកំណែ ទម្រង់ដែលប្រកបដោយចក្ខុវិស័យវែង ឆ្ងាយ និងមានភាពច្នៃប្រឌិតថ្មី។
បន្ទាប់ពីលោក ស៊ី ជីនពីង ឡើងកាន់ មុខតំណែងប្រទេសចិនបានចាប់ផ្តើមនូវ ដំណើរថ្មីនៃការធ្វើកំណែទម្រង់ដោយស៊ី ជម្រៅ និងបើកចំហដោយគ្រប់ជ្រុងជ្រោយ។
បច្ចុប្បន្នកំណែទម្រង់របស់ប្រទេសចិនបានឈានចូលដល់ដំណាក់កាលពុះពារការ លំបាក និងដំណាក់កាលគន្លឹះដែលពាក់ ព័ន្ធដល់ទំនាក់ទំនងនិងទំនាស់ផ្នែកផលប្រយោជន៍ក្នុងស្រទាប់ថ្នាក់ជ្រៅ។ លោក ស៊ី ជីនពីង បានប្រើវិធានការជំរុញសេដ្ឋកិច្ចឱ្យអភិវឌ្ឍដោយបរិសុទ្ធនិងជានិរន្តរភាព កែលម្អជីវភាពរស់នៅរបស់ប្រជាជនជំរុញបុព្វហេតុនៃការរំដោះខ្លួនចេញពីភាពក្រីក្រ និងកាត់បន្ថយភាពក្រីក្រជំរុញកិច្ចកសាងអេកូ-អរិយធម៌ជំរុញការប្រឆាំងអំពើពុក រលួយនិងផ្តួចផ្តើមភាពស្អាតស្អំគ្រប់គ្រង បក្សយ៉ាងម៉ឺងម៉ាត់ និងលើកកម្ពស់សមត្ថភាពដឹកនាំរបស់បក្សកាន់អំណាចជាដើម។ នាឆ្នាំ២០១៣លោក ស៊ី ជីនពីង បានលើកពីគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាងយុទ្ធសាស្ត្រខ្សែក្រវាត់មួយ និងផ្លូវមួយនិងបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលទទួលបានការគាំទ្រនិងចូលរួមយ៉ាងសកម្ម។ រយៈពេល៣ឆ្នាំកន្លងមកនេះ ដំណើរវិវឌ្ឍន៍និងសមិទ្ធផលនៃកិច្ចកសាងយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយទទួលបានផលជាផ្លែផ្កាលើសពីការរំពឹងទុក រីឯសេចក្តីផ្តួចផ្តើមស្តីពីការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីក៏បានសម្រេច នាខែធ្នូឆ្នាំ២០១៥ ផងដែរ។
មិនថាការបំពេញការងារនៅតាមតំបន់ ឬនៅមជ្ឈិមលោក ស៊ី ជីនពីង សុទ្ធតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ដល់ការងារការទូតនិងរាប់អានជាមួយមិត្តភក្តិអន្តរជាតិយ៉ាងទូលំទូលាយ។ ពេលបម្រើការងារនៅ រដ្ឋបាលតំបន់លោកបានទៅបំពេញទស្សនកិច្ចនៅប្រទេសនិងតំបន់ជាង៦០ក្នុងទ្វីបទាំង៥និងបានទទួលជួបជាមួយភ្ញៀវបរទេសជាច្រើនរូប។ក្រោយពីចូលបំពេញការងារនៅមជ្ឈិមលោកក៏បានស្វាគមន៍ភ្ញៀវបរទេសដែលមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិនជាច្រើនរូបផងដែរ។មិនត្រឹមតែប៉ុណ្ណោះលោកក៏បានធ្វើការប្រាស្រ័យទាក់ទងយ៉ាងទូលំទូលាយ និងប្រកបដោយមេត្រីភាពជាមួយឥស្សរជនគ្រប់មជ្ឈដ្ឋាននៃបណ្តា ប្រទេសលើពិភពលោក។ លោក ស៊ី ជីនពីងបានបង្ហាញយ៉ាងស្មោះចំពោះឥស្សរជនគ្រប់មជ្ឈដ្ឋាននៅក្រៅប្រទេសអំពីការយល់ឃើញ របស់ប្រជានជនចិនចំពោះប្រទេសរបស់ ខ្លួននិងពិភពលោកបច្ចុប្បន្ន។ជាមួយគ្នានេះដែរលោកក៏រីករាយស្តាប់នូវមតិយោ បល់របស់សមភាគី និងឈ្វេងយល់ពីគំនិតរបស់ពួកគេផងដែរ។
អ្នកនយោបាយបរទេសសំខាន់ៗជាច្រើនដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយលោក ស៊ី ជីនពីង សុទ្ធ តែកត់សម្គាល់ឃើញថាលោក ស៊ី ជីនពីង ជាអ្នកដឹកនាំដែលមានជំនឿចិត្តមានភាពប្រាកដប្រជាប្រកបដោយគតិបណ្ឌិតនិងមានមេត្រីភាព។
គ្រួសារដ៏មានសុភមង្គល
លោកស៊ី ជីនពីង មានគ្រួសារមួយដ៏ មានសុភមង្គលនិងពេញបរិបូរណ៍ ។ ភរិយារបស់លោកមានឈ្មោះថា Peng Liyuan។ លោកនិងភរិយាជួបគ្នាជាលើកដំបូងនៅឆ្នាំ១៩៨៦ ហើយបន្ទាប់មកអ្នកទាំងពីរក៏បានជាប់ចិត្តជាប់និស្ស័យជាមួយគ្នា។ ក្រោយពីរៀបការ លោកនិងភរិយាមានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់។
លោកស្រី Peng Liyuan មានដើម កំណើតនៅខេត្តShandong លោកស្រីគឺជាតារាចម្រៀងដ៏ល្បីល្បាញដែលប្រជាជន ចិនអ្នកណាៗក៏សុទ្ធតែស្គាល់ឈ្មោះរបស់លោកស្រីដែរ។ លោកស្រីធ្លាប់តំណាង ប្រទេសចិនទៅបំពេញទស្សនកិច្ចនិងធ្វើ ការសម្តែងនៅប្រទេសនិងតំបន់ជាង៥០លើពិភពលោក។ បច្ចុប្បន្ននេះ លោកស្រី Peng Liyuan បានផ្តោតការយកចិត្តទុកដាក់លើការអប់រំផ្នែកសិល្បៈ ខិតខំបណ្តុះ បណ្តាលយុវវ័យឆ្នើមដែលមានទេពកោ សល្យខ្ពស់និងធ្វើការណែនាំដល់ការផលិតស្នាដៃសិល្បៈប្រណីតៗ។ ក្រៅពីវិស័យ សិល្បៈ លោកស្រី Peng Liyuan ក៏បានខិតខំប្រឹងប្រែងសម្រាប់បុព្វហេតុដើម្បីផល ប្រយោជន៍សាធារណៈក្នុងរយៈពេលជា យូរមកផងដែរ លោកស្រីជាឯកអគ្គរដ្ឋទូតសប្បុរសផ្នែកជំងឺរបេង និងជំងឺអេដស៍ របស់អង្គការសុខភាពពិភពលោក ជាអ្នកផ្សព្វផ្សាយផ្នែកអប់រំអំពីការបង្ការជំងឺអេដស៍ ជាឯកអគ្គរដ្ឋទូតសម្រាប់ការគ្រប់គ្រងការជក់បារី និងជាឯកអគ្គរដ្ឋទូតសប្បុរសដើម្បីថ្ងៃស្អែកស្តីពីការបង្ការបទឧក្រិដ្ឋរបស់យុវ វ័យនៃប្រទេសចិនផងដែរ។
ក្នុងកែវភ្នែករបស់លោកស្រី Peng Liyuan ស្វាមីរបស់គាត់ជាមនុស្សម្នាក់ដែលខុសពីមនុស្សទូទៅផងហើយក៏ជាមនុស្សយ៉ាងសាមញ្ញផងដែរ។ លោក ស៊ី ជីនពីង ចូលចិត្តបរិភោគម្ហូប Shanxi និងShandong ពេលជួបជុំជាមួយមិត្តភក្តិចូលចិត្តពិសាស្រាបន្តិចបន្តួច ដើម្បីបន្ថែមបរិយាកាស សប្បាយរីករាយ។ លោកចូលចិត្តហែល ទឹក ឡើងភ្នំ មើលការប្រកួតបាល់បោះ បាល់ទាត់ និងប្រដាល់ ហើយជួនកាលលោកក៏ទស្សនាកម្មវិធីកីឡាដែលផ្សាយ បន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍នៅពេល យប់ជ្រៅផងដែរ។
លោក ស៊ី ជីនពីង និងភរិយាបានដាក់ឈ្មោះឱ្យកូនស្រីថា Mingze ដែលមានន័យថាធ្វើជាមនុស្សស្អាតស្អំនិងមានប្រយោ ជន៍ដល់សង្គម។ នេះគឺជាក្តីសង្ឃឹមរបស់ពួកគាត់ចំពោះកូនស្រីផងហើយក៏ជាការឆ្លុះ បញ្ចាំងពីឥរិយាបថគ្រួសារដ៏សាមញ្ញរបស់ពួកគាត់ផងដែរ៕ សហការី