ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីចិនអញ្ជើញដល់កម្ពុជាសម្រាប់ទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រ

ចែករំលែក៖

 

ereeee

ភ្នំពេញ៖ លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់មក ដល់ កម្ពុជាហើយ តាមជើងយន្តហោះពិសេស នាវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦សម្រាប់ទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ (ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦) ដែលជាការតបតាមការ អញ្ជើញរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនីព្រះមហា ក្សត្រ ព្រះរាជាណាចក្រកម្ពុជា។

នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ គណៈប្រតិភូជាន់ខ្ពស់សាធារណរដ្ឋប្រជា មានិតចិននិងគណៈប្រតិភូអមដំណើរត្រូវ បានទទួលបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់ ពីសំណាក់សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការរៀបចំ បុណ្យជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំក្រសួង ព្រះបរមរាជវាំង, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជារដ្ឋមន្ត្រីអម មន្ត្រីពិធីការ កងកិត្តិយសនគរបាលជាតិ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិត ចិនប្រចាំកម្ពុជា មន្ត្រីរាជការសាលារាជធានី ភ្នំពេញ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

តាមការផ្សាយរបស់បណ្ដាញទំនាក់ ទំនងសង្គមហ្វេសប៊ុករបស់សម្ដេចតេជោ បានឲ្យដឹងថា កាលពីម៉ោង១២និង៣០ ថ្ងៃត្រង់នេះ លោកប្រធានាធិបតីចិន Xi Jinping បានអញ្ជើញមកដល់ប្រទេស កម្ពុជាប្រកបដោយសុវត្ថិភាពហើយ។

ដំណើរទស្សនកិច្ចរបស់លោកប្រធានា ធិបតី Xi Jinping គឺមានសារសំខាន់ខ្លាំង ណាស់នៅក្នុងការពង្រឹងនិងពង្រីកមិត្តភាព និងសហប្រតិបត្តិការជាប្រពៃណីរវាង ប្រទេសយើងជាបងប្អូនទាំង២កម្ពុជា-ចិន។

នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ច នេះ លោកប្រធានាធិបតី Xi Jinping នឹង អញ្ជើញចូលគាល់ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញ សួរសុខទុក្ខសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

នៅរសៀលថ្ងៃម្សិលមិញនេះដែរ លោក ប្រធានាធិបតី Xi Jinping អញ្ជើញជួប សន្ទនាពិភាក្សាការងារជាមួយសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអញ្ជើញជាអធិបតីរួមជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងពិធី ចុះហត្ថលេខា លើឯកសារផ្លូវការមួយចំនួន ផងដែរនៅវិមានសន្តិភាព។

បន្ទាប់ពីលោកប្រធានាធិបតីចិន Xi Jinping បានអញ្ជើញមកដល់ប្រទេស កម្ពុជាប្រកបដោយសុវត្ថិភាពហើយ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីចិន គឺមានសារសំខាន់ខ្លាំង ណាស់នៅក្នុងការពង្រឹង និងពង្រីកមិត្ត ភាព និងសហប្រតិបត្តិការជាប្រពៃណីរវាង ប្រទេសយើងជាបងប្អូនទាំង២កម្ពុជា-ចិន។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានលើកឡើងថា៖ «កាលពីម៉ោង១២និង៣០នាទីរសៀល នេះ លោកប្រធានាធិបតីចិន Xi Jinping បានអញ្ជើញមកដល់ប្រទេសកម្ពុជា ប្រកបដោយសុវត្ថិភាពហើយ។ ដំណើរ ទស្សនកិច្ចរបស់លោកប្រធានាធិបតី Xi Jinping គឺមានសារសំខាន់ខ្លាំងណាស់នៅ ក្នុងការពង្រឹង និងពង្រីកមិត្តភាព និងសហ ប្រតិបត្តិការជាប្រពៃណីរវាងប្រទេសយើង ជាបងប្អូនទាំង២កម្ពុជា- ចិន»៕ ហេង សូរិយា

 


ចែករំលែក៖