ភ្នំពេញ ៖ ឆ្លើយតបទៅនឹងព្រះរាជសារ ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គក្រោយពីទទួលបាន លិខិតរបស់លោក សម រង្សុី និងលោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្ស សង្គ្រោះជាតិដែលស្នើព្រះអង្គជួយអន្តរា គមន៍ដើម្បីលើកលែងទោស និងទម្លាក់ ចោលការចោទប្រកាន់ពីតុលាការនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបំភ្លឺថ្វាយ ព្រះមហាក្សត្រដោយមានខ្លឹមសារទាំង ស្រុងយ៉ាងដូច្នេះថា៖
ទូលព្រះបង្គំជាខ្ញុំ បានទទួលរួចហើយ នូវព្រះរាជសាររបស់ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ដើម្បីទូល ព្រះបង្គំជាខ្ញុំពិនិត្យលើករណីលិខិតលេខ ១៧៨/១៦ គ.ស.ជ ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ របស់ឯកឧត្តម សម រង្សុី និង ឯកឧត្តម កឹម សុខា ជាប្រធាន និងអនុ ប្រធានគណបក្សសង្គ្រោះជាតិដែលបាន ស្នើសុំព្រះរាជអន្តរាគមន៍ដើម្បីលើកលែង ទោស និងទម្លាក់ចោលការចោទប្រកាន់ពី តុលាការ ។
ចំពោះករណី ឯកឧត្តម សម រង្សុី និង ឯកឧត្តម កឹម សុខា ខាងលើនេះទូលព្រះ បង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ ខ្ពស់ទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាជ្រាបដូចខាងក្រោម៖
១-ឯកឧត្តម សម រង្សុី ត្រូវបានតុលាការ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន៨លានរៀល តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ ៨៩”ច” ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១១ របស់សាលាដំបូងរាជធានីភ្នំពេញ និង សាលដីកាព្រហ្មទណ្ឌលេខ១៧ ក្រ៥.ប ចុះ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ របស់សាលា ឧទ្ធរណ៍ ។ យោងតាមច្បាប់នៃព្រះរាជា ណាចក្រកម្ពុជា អាជ្ញាធរមានសមត្ថកិច្ច មានតួនាទី និងភារកិច្ចក្នុងការអនុវត្តតាម ការសម្រេចនានារបស់តុលាការដោយអនុ វត្តទៅតាមនីតិវិធីជាធរមាន។ អយ្យការអម សាលាដំបូងរាជធានីភ្នំពេញដែលជាស្ថាប័ន ទទួលបន្ទុកអនុវត្តសេចក្តីសម្រេចព្រហ្ម ទណ្ឌបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនកាល ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ ប៉ុន្តែ ឯកឧត្តម សម រង្សុី បានរត់គេចពីការតាម ស្វែងរកចាប់ខ្លួនរបស់តុលាការ ដោយមិន ទទួលខុសត្រូវចំពោះអំពើខុសច្បាប់របស់ ខ្លួន។ ទន្ទឹមនេះ បច្ចុប្បន្នឯកឧត្តម សម រង្សុី ក៏កំពុងជាប់ពាក់ព័ន្ធនឹងសំណុំរឿង ព្រហ្មទណ្ឌមួយចំនួនទៀតដែលស្ថិតក្នុង សមត្ថកិច្ចនៃតុលាការផងដែរ ។
២-ឯកឧត្តម កឹម សុខា ត្រូវបានចោទ ប្រកាន់ពីបទ “បដិសេធក្នុងការចូលខ្លួន” តាមមាត្រា៥៣៨ នៃក្រហ្មទណ្ឌនៃព្រះរាជា ណាចក្រកម្ពុជា ហើយត្រូវបានសាលាដំបូង រាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ ពន្ធនាគារកំណត់រយៈពេល៥ខែ និងពិន័យ ជាប្រាក់ចំនួន៨សែនរៀលតាមអំណាច សាលក្រមព្រហ្មទណ្ឌលេខ២៤៦៧ “គ” ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ។ ករណី នេះឯកឧត្តម កឹម សុខា តាមរយៈេមធាវី របស់ខ្លួនបានសម្រេចប្តឹងឧទ្ធរណ៍ទៅសាលា ឧទ្ធរណ៍រួចហើយដែរ ដែលនេះបានបង្ហាញ អំពីការប្រើសិទ្ធិក្នុងការការពារខ្លួនតាមផ្លូវ ច្បាប់ ដោយរួមទាំងសិទ្ធិក្នុងការប្តឹងតវ៉ាទៅ តុលាការជាន់ខ្ពស់ក្នុងករណីដែលខ្លួនមិន សុខចិត្តចំពោះការសម្រេចនានារបស់ តុលាការជាន់ទាប ហើយដែលសិទ្ធិទាំង នេះត្រូវបានធានាការពារដោយក្រមនីតិវិធី ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ជា ពិសេសធានាដោយមាត្រា៣៨ កថាខណ្ឌ ទី៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ កម្ពុជាដែលចែងថា “ជនគ្រប់រូបមានសិទ្ធិ ការពារខ្លួនតាមផ្លូវតុលាការ” ។
ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជា នុញ្ញាតដ៏ខ្ពង់ខ្ពស់ទូលថ្វាយព្រះករុណាជាអ ម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុតទ្រង់ព្រះមេត្តាជ្រាបថា ករណី របស់ឯកឧត្តម សម រង្សុី និងករណីរបស់ ឯកឧត្តម កឹម សុខា ក៏ដូចជាករណីបុគ្គល ផ្សេងទៀតដែលបានលើកឡើងនៅក្នុង លិខិតរបស់ឯកឧត្តម សម រង្សុី និង ឯកឧត្តម កឹម សុខា ខាងលើគឺរឿងអនុវត្តច្បាប់សុទ្ធ សាធនិងជាកិច្ចការរបស់តុលាការ។ យោង តាមមាត្រា១២៨ថ្មី និងមាត្រា១៣០ថ្មីនៃ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អំណាចតុលាការជាអំណាចឯករាជ្យ ហើយ គ្មានអង្គការណាមួយនៃអំណាចនីតិប្បញ្ញត្តិ ឬនីតិប្រតិបត្តិអាចទទួលអំណាចតុលាការ អ្វីបានឡើយ ។ អ្នកប្រព្រឹត្តខុសច្បាប់ត្រូវ តែទទួលខុសត្រូវចំពោះមុខច្បាប់ដែលនេះ គឺជារឿងធម្មតានៅក្នុងសង្គមនីតិរដ្ឋ ហើយ ស្របតាមស្មារតីនៃមាត្រា៤៩ កថាខណ្ឌទី ១នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា “ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវ គោរពរដ្ឋធម្មនុញ្ញនិងគោរពច្បាប់” ។ ទន្ទឹម នេះមាត្រា៥២ វាក្យខណ្ឌទី២នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាក៏បានចែងដែរ ថា “រាជរដ្ឋាភិបាលកម្ពុជាត្រូវការពារនីត្យា នុកូលភាពធានាសណ្តាប់ធ្នាប់ និងសន្តិសុខ សាធារណៈ” ។ ក្នុងន័យនេះក្នុងនាមជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទូលព្រះបង្គំ ជាខ្ញុំមានជំនឿដ៏មុតមាំថា ការពង្រឹង និង ការលើកកម្ពស់នីតិរដ្ឋតាមរយៈការអនុវត្ត ច្បាប់ឲ្យបានត្រឹមត្រូវម៉ឺងម៉ាត់ និងមាន ប្រសិទ្ធភាពគឺជាការចាំបាច់ និងជាកត្តា គន្លឹះដើម្បីជួយឲ្យប្រទេសជាតិមានរបៀប រៀបរយ ស្ថិរភាព និងសន្តិសុខ ជាពិសេស ជួយឲ្យលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស របស់កម្ពុជាមានកិច្ចដំណើការការទៅមុខ ប្រកបដោយចីរភាព ។
សេចក្តីដូចបានក្រាបបង្គំទូលថ្វាយខាង លើសូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះ មេត្តាទទួលជ្រាបជាសេចក្តីរាយការណ៍ដ៏ ខ្ពង់ខ្ពស់បំផុត ។
សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទ្រង់ព្រះ មេត្តាទទួលនូវភក្តីភាពដ៏ខ្ពង់ខ្ពស់បំផុតនិង សេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះ បង្គំជាខ្ញុំ ៕