ប្រទេសថៃ៖ ខណៈដែលស្ថានភាព ព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ ភូមិបុល អាប់ឌុលយ៉ាដេត (Bhumibol Adulyadej) ព្រះជន្ម៨៨ព្រះវស្សា គឺបាន និងកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ជាទីបំផុតដោយ «សម្ពាធឈាមរបស់ព្រះអង្គ បន្តធ្លាក់ចុះ, ជីពចររបស់ព្រះអង្គដើរកាន់តែ លឿនជាងមុន ហើយឈាមរបស់ព្រះអង្គ មានជាតិអាស៊ីតកាន់តែច្រើនឡើង»។ នេះ បើតាមការិយាល័យរាជវាំងបានឲ្យដឹងតាម រយៈសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។
សូមស្វែងយល់ពីជីវប្រវត្តិព្រះមហាក្សត្រ ថៃ Bhumibol Adulyadej ដែលជាស្តេច គ្រងរាជ្យយូរជាងគេលើពិភពលោក៖
-ប្រសូត ៖ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៩២៧ ព្រះជន្ម៨៨ឆ្នាំ នៅទីក្រុង Cambridge រដ្ឋ Massachusetts សហរដ្ឋអាមេរិក
-សោយរាជ្យសម្បត្តិ ៖ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៤៦ ដល់បច្ចុប្បន្ន
-ពិធីបរមរាជាភិសេក ៖ ថ្ងៃទី៥ ខែ ឧសភា ឆ្នាំ១៩៥០
-អគ្គមហេសី៖ Sirikit Kitiyakara រៀប អភិសេកឆ្នាំ១៩៥០
-បិតា៖ Mahidol Adulyadej
-មាតា៖ Srinagarindra
-សាសនា ៖ ពុទ្ធសាសនា ថេរវាទ
ជីវិតពីកុមារភាព៖
ព្រះអង្គម្ចាស់ភូមិបុលប្រសូតនៅមន្ទីរ ពេទ្យក្នុងទីក្រុង Cambridge សហរដ្ឋ អាមេរិក ។ ទ្រង់ជាព្រះរាជបុត្រពៅរបស់ ព្រះអង្គម្ចាស់ Mahidol Adulyadej ។ ទ្រង់ត្រូវបានដាក់ព្រះនាមថា ភូមិបុល អាឌុលយ៉ាដេត ដែលមានន័យថា «ដែនដី ដ៏រឹងមាំ អនុភាពមិនអាចប្រៀបផ្ទឹមបាន»។ បិតារបស់ទ្រង់បានចុះព្រះនាមក្នុងកម្មវិធីសុខភាពសាធារណនៅសហរដ្ឋអាមេរិកដែលជាហេតុផលបង្ហាញថា មានតែទ្រង់តែប៉ុណ្ណោះដែលជាស្តេចបានប្រសូតនៅសហរដ្ឋអាមេរិក ។
ព្រះអង្គម្ចាស់ភូមិបុលបានយាងមក ដល់ប្រទេសថៃជាលើកដំបូងក្នុងឆ្នាំ១៩២៨ បន្ទាប់ពីព្រះបិតារបស់ទ្រង់ទទួលបានលិខិត អនុញ្ញាតពីសាលា Harvard។ ព្រះបិតា របស់ទ្រង់បានសោយទិវង្គតក្នុងឆ្នាំ១៩២៩ ខណៈដែលព្រះអង្គម្ចាស់ភូមិបុលមានព្រះ ជន្មមិនដល់២ព្រះវស្សាផង។ ទ្រង់បានចូល សិក្សានៅសាលា Mater Dei ក្នុងទីក្រុង បាងកក ប៉ុន្តែក្នុងឆ្នាំ១៩៣៣មាតារបស់ ទ្រង់បាននាំគ្រួសារទៅរស់នៅក្នុងប្រទេសស្វុីសវិញ ហេតុនេះទ្រង់បានបន្តការសិក្សានៅទីនោះ ។
ព្រះអង្គម្ចាស់ ភូមិបុល បានក្លាយជាអ្នក លេងភ្លេងJazz ហើយក្រោយមកបានក្លាយជាអ្នកលេងឧបករណ៍ភ្លេង Saxophone វិញម្តងដែលជាអ្វីដែលទ្រង់ស្រឡាញ់រហូតមកទល់បច្ចុប្បន្ន។ ក្នុងឆ្នាំ១៩៤៥ទ្រង់ចាប់ផ្តើមសិក្សាឯកទេសផ្នែកវិទ្យាសាស្ត្រនៅ សាកលវិទ្យាល័យ Lausanne ខណៈដែល សង្គ្រាមលោកលើកទីពីរត្រូវបានបញ្ចប់ ពេលនោះគ្រួសាររបស់ទ្រង់បានវិលត្រឡប់ មកប្រទេសថៃវិញ ។
ការរៀបអភិសេក និងការស្នងរាជ្យ សម្បតិ្ត
ព្រះអង្គម្ចាស់ ភូមិបុល បានឡើងស្នង រាជ្យសម្បត្តិបន្ទាប់ពីការសោយទិវង្គតរបស់ព្រះរៀមរបស់ទ្រង់ព្រះនាម អាណាដា ម៉ា ហ៊ីដុល ដោយសារការបាញ់ប្រហារដោយ កាំភ្លើងឆ្នាំ១៩៤៦។ ខណៈដែលរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ព្រះអង្គម្ចាស់ អាណាដា បានធ្វើអត្តឃាតដោយបាញ់ប្រហារខ្លួនឯង។ ការស៊ើប អង្កេតបានអះអាងថា នេះជារឿងដែលមិន អាចទៅរួចទាល់តែសោះ ។
ប៉ុន្តែក្រោយមក រាជអង្គរក្សពីរនាក់នៅក្នុងរាជវាំងបានសារភាពថា ពិតជាបានធ្វើ ឃាតទ្រង់ ហើយទទួលការប្រហារជីវិត។ តែអ្វីដែលអាចទៅរួចនោះគឺព្រះអង្គម្ចាស់ ភូមិបុលតែម្តងដែលទំនងជាអ្នកបាញ់ ប្រហារព្រះរៀមរបស់ទ្រង់ដោយអចេតនា ខណៈដែលទាំងពីរនាក់បងប្អូនកំពុងលេងកាំភ្លើង។ តែរឿងនេះហាក់មិនមានការលើកឡើងនោះឡើយបើទោះបីជាមន្ត្រីស៊ើប អង្កេតអង់គ្លេសបានរកឃើញថា មានតែ អង្គម្ចាស់ ភូមិបុលតែមួយអង្គគត់ដែលបានទៅលេងបន្ទប់សម្រាករបស់ព្រះរៀមក្នុង រយៈពេល២០នាទីមុនពេលការបាញ់ ប្រហារនេះកើតឡើង ។
ព្រះអង្គម្ចាស់ ភូមិបុល បានបន្តស្នងរាជ្យ សម្បត្តិពីព្រះរៀមតែទ្រង់បានវិលត្រឡប់ ទៅប្រទេសស្វុីសវិញនៅក្រោយបុណ្យខួប១០០ថ្ងៃនៃការសោយទិវង្គត់របស់ព្រះរៀម។ បើទោះបីជាទ្រង់ចាប់អារម្មណ៍ទៅលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាតែទ្រង់ត្រូវបង្ខំចិត្តផ្លាស់ប្តូរឯកទេសដោយចុះព្រះ មានចូលរៀនផ្នែកច្បាប់ និងវិទ្យាសាស្ត្រ នយោបាយ ដើម្បីដំណែងជាប្រមុខរដ្ឋ។ ខណៈរស់នៅបរទេសនៅឡើយព្រះអង្គ ម្ចាស់ Rangsit ទទួលព្រះរាជអាជ្ញាក្នុងការធ្វើរដ្ឋប្រហារដើម្បីទម្លាក់រដ្ឋាភិបាល Tha- mrongnawasawat នៅខែវិច្ឆិកា ឆ្នាំ១៩៤៧។ ព្រះអង្គម្ចាស់បានចុះព្រះហស្តលេខាទៅលើរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៩ដែលងាកទៅផ្តល់អំណាចដល់ព្រះរាជាវិញបន្ទាប់ពីច្បាប់នេះបានត្រូវបានលុបបំបាត់ដោយបដិវត្តន៍ តាំងពីឆ្នាំ១៩៣២ ។
បន្ទាប់ពីបញ្ចប់ការសិក្សានៅប្រទេស ស្វុីសព្រះអង្គតែងធ្វើដំណើរទៅកាន់ទីក្រុង ប៉ារីសជាញឹកញាប់ជាទីដែលព្រះអង្គបានជួប ជាមួយនាង Mom Rajawongse Sirikit Kitiyakar ដែលជាកូនស្រីរបស់ឯកអគ្គរាជ ទូតថៃប្រចាំប្រទេសបារាំង។ ឆ្នាំ១៩៤៨ ទ្រង់ទទួលគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរងរបួសខ្នងនិងលើផ្ទៃមុខជាហេតុនាំឲ្យ ទ្រង់មានរបួសលើភ្នែកខាងស្តាំ។ ខណៈ ដែលព្រះអង្គគង់ព្យាបាលនៅមន្ទីរពេទ្យនាង Sirikit បានមកសួរសុខទុកទ្រង់ជា ប្រចាំ។ ទីបំផុតការភ្ជាប់ពាក្យដ៏ស្ងប់ស្ងាត់មួយត្រូវបានរៀបចំឡើងនៅទីក្រុង Luasanne នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៤៩ ព្រម ទាំងបានរៀបអភិសេកក្នុងថ្ងៃទី២៨ ខែមេសា ឆ្នាំ១៩៥០ ។
ទ្រង់ទាំងពីរអង្គមានបុត្រ៤អង្គគឺ៖
-ព្រះអង្គម្ចាស់ក្សត្រី Princess Ubolratana Rajakanya ប្រសូតឆ្នាំ១៩៥១
-អង្គម្ចាស់ Maha Vajiralongkorn ប្រសូតឆ្នាំ១៩៥២
-ព្រះអង្គម្ចាស់ Maha Chakri Sirindhon ប្រសូតឆ្នាំ១៩៥៥
-ព្រះអង្គម្ចាស់ Chulbaho Walailak ប្រសូតឆ្នាំ១៩៥៧។
តួនាទីក្នុងឆាកនយោបាយ៖
នៅឆ្នាំដំបូងៗនៃការសោយរាជ្យគឺក្នុងអំឡុងដែលប្រទេសថៃសិ្ថតក្រោមការដឹកនាំរបស់របបផ្តាច់ការយោធាភិបុលសង្គ្រាម ព្រះមហាក្សត្រ ភូមិបុល គ្មានអំណាចពិត ប្រាកដឡើយ។ ក្នុងខែកញ្ញា ឆ្នាំ១៩៥៧ ព្រះអង្គម្ចាស់ ភិបុលសង្ក្រាមបានជួបជា មួយមហាក្សត្រភូមិបុលដើម្បីឲ្យទ្រង់ ជួយដល់រដ្ឋាភិបាលរបស់ព្រះអង្គ។ ព្រះ មហាក្សត្រភូមិបុល បានផ្តល់ដំបូន្មានឲ្យ ទ្រង់ចុះចេញពីដំណែងដើម្បីបញ្ចៀសការធ្វើរដ្ឋប្រហារតែព្រះមហាក្សត្រភិបុល សង្ក្រាមបដិសេធ។ នៅរសៀលថ្ងៃនោះ លោក សារិទ្ធ ថាណារាចាតា ដណ្តើម អំណាចបាន ។ ក្នុងរយៈពីរម៉ោងក្រោយ មកព្រះអង្គម្ចាស់ភូមិបុល បានដាក់ចេញនូវ ច្បាប់ថ្មីមួយដែលប្រកាសថា លោកសារិទ្ធ ជាមេបញ្ជាការយោធាការពារជាតិដោយគ្មានអ្នកណាជំទាស់ឡើយ។ ក្នុងពេល សោយរាជ្យសម្បតិ្តទ្រង់បានដោះស្រាយ និងកសាងស្នាព្រះហស្តជាច្រើន ។
ការរិះគន់៖
បើទោះបីជាព្រះមហាក្សត្រភូមិបុល ទទួលបានការគោរពកោតខ្លាចពីសំណាក់ប្រជាជនថៃជាច្រើនក្តីតែទ្រង់នៅតែស្វែងរកការការពារពីច្បាប់ lèse majesté ដែល ប្រឆាំងការប្រមាថស្តេច និងតម្រូវឲ្យអ្នករិះ គន់ទ្រង់ត្រូវជាប់ពន្ធនាគារពី៣ទៅ១៥ឆ្នាំ។ ទោះជាយ៉ាងនេះក្តីក្នុងអំឡុងនៃការថ្លែង សុន្ទរកថាក្នុងថ្ងៃចម្រើនព្រះជន្ម របស់ទ្រង់ ឆ្នាំ២០០៥ ព្រះមហាក្សត្រភូមិបុលបាន មានព្រះរាជបន្ទូលថា «ជាការពិតខ្ញុំត្រូវត ែរងការរិះគន់ខ្ញុំមិនខ្លាចការរិះគន់ឡើយក្នុងករណីដែលខ្ញុំធ្វើខុសព្រោះវាធ្វើឲ្យខ្ញុំបានដឹង។ ប្រសិនបើអ្នកនិយាយថា ស្តេចមិន អាចរិះគន់បានមានន័យថា ស្តេចមិនមែន ជាមនុស្សឡើយ»។ «ប្រសិនបើស្តេចមិន ខុសវាហាក់ដូចជាមើលងាយ ព្រោះគិតថា ស្តេចមិនមែនជាមនុស្ស»។ សូមជម្រាប ថាតាមរយៈច្បាប់នេះករណីបទប្រមាថស្តេចបានកើនឡើងពី៥ទៅ៦ករណីក្នុងអំឡុង មុនឆ្នាំ២០០៥កើនដល់៤៧៨ករណីក្នុង ឆ្នាំ២០១០ ។
អ្នកសារព័ត៌មានជនជាតិអាមេរិកម្នាក់ ដែលមានឈ្មោះថា Handley ដែលបាន ចំណាយពេល១៣ឆ្នាំ ក្នុងប្រទេសថៃបានសរសេរសៀវភៅព្រះរាជជីវប្រវត្តិរបស់ ទ្រង់មានចំណងជើងថា«ស្តេចដែលមិន ញញឹម» ។ យ៉ាងនេះក្តីក្រសួងព័ត៌មាននិង ទូរគមនាគមន៍បានហាមឃាត់មិនឲ្យចុះ ផ្សាយសៀវភៅនេះឡើយ។ ក្នុងសេចក្តី ថ្លែងការណ៍ថ្ងៃទី១៩ ខែមករា ឆ្នាំ២០០៦ អគ្គមេបញ្ជាការប៉ូលិសលោក Kowit Wattana បានបញ្ជាក់ថា សៀវភៅនេះមានអត្ថ បទដែលបង្កផលប៉ះពាល់ដល់សន្តិសុខជាតិនិងសីលធម៌ល្អរបស់ប្រជាពលរដ្ឋថៃ» ។
សូមជម្រាបថា សៀវភៅនេះមានបង្ហាញ នូវកិច្ចពិភាក្សាពិសេសពីច្បាប់របស់ទ្រង់ក្នុង ប្រវត្តិនយោបាយថៃ និងការវិភាគពីកត្តានានានៅពីក្រោយប្រជាប្រិយភាពរបស់ព្រះអង្គ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺលោក William Stevenson ដែលជាអ្នកសរសេរនេះផ្ទាល់បានបញ្ជាក់ថា គំនិតនៃការសរសេរ សៀវភៅនេះជាការផ្តល់យោបល់ពីទ្រង់ផ្ទាល់តែម្តង។ លោក Stevenson បាននិយាយដោយលើកពីព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រភូមិបុលដែលបានបញ្ជាក់តាំងពីដើម ទីថា «សៀវភៅនេះអាចបង្កគ្រោះថ្នាក់ដល់ទ្រង់និងអ្នកសារព័ត៌មានរូបនេះបាន» ។
បញ្ហាព្រះរាជសុខភាព៖
ព្រះមហាក្សត្រីភូមិបុល ដំបូងឡើយគឺ ក្នុងឆ្នាំ២០០៦ទ្រង់មានព្រះរោគឆ្អឹងខ្នង ព្រម ទាំងទទួលបានការព្យាបាល។ ទ្រង់ត្រូវ បានបញ្ជូនទៅមន្ទីរពេទ្យក្នុងខែតុលា ឆ្នាំ ២០០៧សាជាថ្មី ដោយមានព្រះរោគខ្វះ ឈាមក្នុងខួរក្បាល។ ទ្រង់ទទួលការព្យាបាលដោយសារបញ្ហាច្រើនប្រភេទ ហើយបានចេញពីមន្ទីរពេទ្យក្នុងរយៈពេល៣ សប្តាហ៍ក្រោយមក ។
ជាថ្មីម្តងទៀតព្រះរាជាដែលមានវ័យ ចំណាស់អង្គនេះត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ Siritraj ក្នុងខែកញ្ញា ឆ្នាំ២០០៩ ដោយសារមានព្រះរោគផ្តាសាយនិងរលាក ទងសួត ។ បន្ទាប់ពីគង់សម្រាកព្យាបាលជា ញឹកញាប់នោះកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០១៥ ព្រះរាជសុខភាពរបស់ព្រះអង្គ ហាក់មានភាពដុនដាបខ្លាំងរហូតមិនអាចបង្ហាញវត្តមានជាសាធារណក្នុងកម្មវិធី ចម្រើនព្រះជន្មរបស់ទ្រង់បានឡើយ ប៉ុន្តែបានបង្ហាញវត្តមានតាមកញ្ចក់ទូរទស្សន៍នៅក្នុងថ្ងៃទី១៤ ខែធ្នូកន្លងទៅនេះ។ នៅ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦កន្លងទៅព្រះអង្គត្រូវបានអនុញ្ញាតឲ្យទៅកម្សាន្តនៅព្រះរាជវាំង Chitralada Royal Villa ប៉ុន្តែបែរ ជាត្រូវវិលត្រឡប់ទៅកាន់មន្ទីរពេទ្យវិញក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ ។
នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ សារព័ត៌មានអន្តរជាតិជាច្រើនបានរាយការណ៍ថា ព្រះរាជសុខភាពរបស់ទ្រង់កាន់តែយ៉ាប់ យឺុនជាលំដាប់រហូតជំរុញឲ្យប្រជារាស្ត្រ ប្រមូលផ្តុំគ្នាស្លៀកពាក់ពណ៌ផ្កាឈូកដើម្បី បន់ស្រន់ក្នុងបំណងសូមឲ្យព្រះរាជសុខ ភាពរបស់ព្រះអង្គប្រសើរឡើងវិញ ៕