ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត ចូលទិវង្គតនៅថ្ងៃទី១៣ តុលា ក្នុងជន្មាយុ៨៨ព្រះវស្សា

ចែករំលែក៖

ប្រទេសថៃ៖ ព្រះបរមរាជវាំងថៃ បានចេញសេចក្តីប្រកាសបញ្ជាក់ថា ព្រះមហាក្សត្រ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) បានចូលទិវង្គតប្រកបដោយសុខសន្តិភាពនៅក្នុងមន្ទីរពេទ្យ សិរីរាជ កាលពីវេលាម៉ោង៣និង៥២នាទីរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦  ក្នុងព្រះជន្មាយុ៨៨ព្រះវស្សាគត់ ។

ព្រះមហាក្សត្រថៃអង្គនេះ គឺជាមហាក្សត្រគ្រងរាជសម្បត្តិយូរជាងគេបំផុតរបស់ពិភពលោក ។ ព្រះអង្គបានគ្រងរាជរហូតដល់៧០ព្រះវស្សា (១៩២៧- ២០១៦) ។

ព្រះអង្គបានយាងសម្រាកជាច្រើនខែ ថ្ងៃ នៅក្នុងមន្ទីរពេទ្យសិរីរាជ ដើម្បីព្យាបាលព្រះរោគជាច្រើន ។

ព្រះមហាក្សត្រថៃ មានព្រះរាជអគ្គមហេសីព្រះនាម សិរីគិត ( Sirikit) ព្រះជន្ម ៨៤ព្រះវស្សា មានព្រះរាជបុត្រមួយអង្គ នាម Maha Vajiralongkorn, និងព្រះរាជបុត្រី៣ ព្រះអង្គនាម ព្រះនាង Ubol Ratana, ព្រះនាង Maha Chakri Sirindhorn និងព្រះនាង Chulabhorn Walailak ។

 

 

 

7920258-3x2-700x467

dwe


ចែករំលែក៖