ខេត្តស្វាយរៀង:លោក ឈឹម បុរស ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចូលរួមសម្អាតអនាម័យបរិស្ថានទៅតាមដងផ្លូវក្នុងក្រុងស្វាយរៀង។
ជាក់ស្ដែង ព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឈឹម បុរស ប្រធានមន្ទីរ បានដឹកនាំ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង
ចូលរួមសម្អាតអនាម័យបរិស្ថានទៅតាមផែនការសកម្មភាពដែលរដ្ឋបាលខេត្តបានដាក់ចេញឱ្យអនុវត្ត ដើម្បីលើកកម្ពស់នូវសោភ័ណភាពទីក្រុង ទីប្រជុំជនឱ្យកាន់តែស្រស់ស្អាត មានអនាម័យ និងសណ្តាប់ធ្នាប់ល្អ ជាពិសេសការរស់នៅប្រកបដោយផាកសុកភាព។
ដើម្បីចូលរួមអនុវត្តផែនការសម្អាតអនាម័យបរិស្ថានក្នុងមន្ទីរ អង្គភាព និងតាមដងផ្លូវសាធារណៈរបស់រដ្ឋបាលខេត្ត ក៏ដូចជាចូលរួមយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ “ផ្លូវជាតិគ្មានសំរាមប្លាស្ទិក” និងយុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ” ព្រមទាំងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ឱ្យកាន់តែប្រសើរឡើង។

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច