ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនចាំម៉ាកបុកម៉ូតូហុងដាបណ្តាលឱ្យយុវជនម្នាក់របួសត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖​ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទីមន្ទីពេទ្យបន្ទប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបេីកបុកហៀយគេចខ្លួនបាត់។ 

ហេតុ ការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៤៩នាទីំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២៧​ ខែកុម្ភៈ​ ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ មានឈ្មោះ អាន បឿន  ភេទប្រុស  អាយុ១៩ឆ្នាំ រងរបួស ចុកទ្រូង និងឈាមតាមត្រចៀក មានអាសយដ្ឋាននៅ ភូមិត្រពាំងថ្ម ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញយុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីម​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីជេីងទៅត្បូងលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងបេីកមកពីក្រោយបុកបណ្តាលឱ្យម៉ូតូដួលទៅនិងថ្នល់​ ចំណែករថយន្តបន្តទៅមុខបាត់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមៈ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖