ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសស្រុកស្អាងចាប់បានពិរុទ្ធជនម្នាក់ ក្រោយពលរដ្ឋរាយការណ៍ថា ជាក្រុមជួញដូរ ចែកចាយគ្រឿងញៀនយ៉ាងសកម្ម

ចែករំលែក៖

ខេត្តកណ្តាល៖ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៨៖៣០នាទី នៅចំណុចភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ដោយទទួលបានពត៌មានរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន AppNoDrug លេខ៥៧៣៨ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បងខ្ញុំសុំរាយការណ៍ព័ត៏មាន ស្ថិតក្នុងភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល អំពីបញ្ហាមានអ្នកលក់និងអ្នកចែកចាយគ្រឿងញៀននៅក្នុងភូមិយូរហេីយតែមិនមានប៉ូលីសចុះទៅអន្តរាគមន៍ទេហេីយបុគ្គលនោះធ្លាប់ជាប់ពន្ធនាគារមួយទាំងពីរដងហេីយ។ បុគ្គលនោះខ្ញុំស្គាល់តែឈ្មោះហៅក្រៅឈ្មោះ(បងលេ)មេធំបន្ទាប់មកឈ្មោះមៃនិងវីរៈអ្នកចែកចាយបន្តយ៉ាងសកម្មសូមបញ្ចាក់ថាបុគ្គល ៣នាក់ខាងលេីនេះ បានជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅភូមិគោកសណ្ដែតឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្ដាល។

សូមបងប៉ូលីសជួយធ្វេីអន្តរាគមន៍ផងព្រោះបញ្ហានៅក្នុងភូមិនោះរញ៉េរញៃណាស់។អនាធិបតេយ្យបេីបងមិនជឿបងចុះទៅស៊េីបមេីលទៅនឹងដឹងច្បាស់ការពិតហេីយ។ ក្រោយទទួលបានពត៌មានកម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្អាង សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ចាប់បាន០១នាក់ ភេទប្រុស ឈ្មោះ រ៉ាត់ ម៉ាឡា (ហៅឡាលេ) ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

ពិរុទ្ធជននេះមានដីកាចំនួន២សន្លឹក៖ *១.ដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ៦២២ ដកបចខ ចុះថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២២ ចេញដោយលោក ជា សុខហៀង ចៅក្រមស៊េីបសួរ នៃសាលាដំបូងខេត្តកណ្ដាល។ត្រូវចោទពីបទ ៖ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ប្រព្រឹត្តនៅចំណុចក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី១៥ ខែសីហាឆ្នាំ២០២២។ និង*២.ដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ១៣៤៩ ចខ/ច ចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ចេញដោយលោក សោ សុតា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកណ្ដាល។ត្រូវចោទពីបទ ៖ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ប្រព្រឹត្តនៅចំណុចភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២៤។

ចំពោះជនសង្ស័យឈ្មោះមៃនិងវីរៈសមត្ថកិច្ចយេីងនិងធ្វេីការស្រាវជ្រាវដេីម្បីអនុវត្តបន្ត។

បច្ចុប្បន្នជនត្រូវចោទរូបនេះត្រូវបានបញ្ជូនមមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងអនុវត្តតាមនិតិវិធី៕


ចែករំលែក៖