ភ្នំពេញ : នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម :
១- សហរដ្ឋអាមេរិកនិងប្រទេសមហាអំណាចសុទ្ធតែមានអាវុធនុយក្លែអ៊ែររាប់ពាន់ដើមម្នាក់ៗ មូលហេតុអីគ្រាន់តែអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរមួយគ្រាប់ពីរគ្រាប់មិនបាន? តើនរណាគំរាមកំហែងនរណា?
២- សៀមនិយាយមិនសូវអួតទេវាមិនសូវក្អេងក្អាងទេ ផ្ទុយទៅវិញសៀមនិយាយដាក់ខ្លួនថាអន់និងរងការគំរាមកំហែងពីប្រទេសជិតខាងតែនៅលើសមរភូមិសៀមវ៉ៃនិងទន្ទ្រានយកទឹកដីគេដូចជាកម្ពុជាជាដើម?
៣- សាស្ត្រាចារ្យសៀមច្រើននិយាយលំអៀងមកខ្មែរដោយផ្អែកលើប្រវត្តិសាស្ត្ររាប់រយឆ្នាំកន្លងទៅ តែគេមិននិយាយពីសព្វថ្ងៃទេ ដើម្បីឲ្យខ្មែរខ្លះមានមោទនភាពភ្លេចខ្លួនដោយមិនគិតពីកម្លាំងខ្លួននាបច្ចប្បន្ននេះ?
៤- ការមានមោទនភាពពីអតីតៈកាលដោយមិនគិតពីបច្ចុប្បន្នកាល ធ្វើឲ្យខ្មែរភ្លេចខ្លួន?
៥- ភាពយន្តរឿងនាសម័យមហានគររបស់ខ្មែរតាំងពីជាង១០០០ឆ្នាំមក មិនអាចជួយខ្មែរនាបច្ចុប្បន្ននេះទេបើខ្មែរមិនខ្លាំងនិងទាន់កាលសម័យទេ?
៦- នាសម័យបច្ចុប្បន្ននេះមិនអាចយកជោគវាសនាព្រេងសំណាងមកពឹងផ្អែកបានទេ ខ្មែរយើងត្រូវតែមានផែនការនិងសកម្មភាពជាក់ស្តែងក្នុងការកសាងនិងពង្រឹងកម្លាំងឲ្យរឹងមាំដើម្បីមានសមត្ថិភាពអាចការពារប្រកបដោយសុវត្ថិភាពទឹកដីកម្ពុជា?
៧- កម្ពុជាត្រូវពឹងផ្អែកលើកម្លាំងខ្លួនឯងជាកត្តាកំណត់ ឯការជួយឧបត្ថម្ភគាំទ្រពីបរទេសនិងអន្តរជាតិជាកត្តាសំខាន់ប៉ុណ្ណោះ?
៨- ក្នុងការចរចាជាមួយគូសត្រូវបើយើងខ្សោយយើងមិនអាចមានប្រៀបបានទេ អ្នកខ្លាំងតែងមានប្រៀបលើគូប្រកួតដែលខ្សោយជាង?
៩- ការមានប្រៀបអាស្រ័យលើកម្លាំងជាក់ស្តែង មិនអាស្រ័យលើវោហាសាស្ត្រពាក្យសំដីទេ?
១០- ដូចសៀមចឹង សៀមមិនអួតទេ តែដល់ធ្វើសង្គ្រាមសៀមប្រើកម្លាំងជាក់ស្តែងវ៉ៃមកលើខ្មែរយ៉ាងសង្គ្រុបតែម្តង?

ដោយ : សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច