ព័ត៌មានទាន់ហេតុការណ៍៖

ឆេះអាគារខុនដូរមួយកន្លែងក្នុងខណ្ឌបឹងកេងកង​ ផ្អើលដល់អាជ្ញាធរចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍បាញ់ទឹកពន្លត់

ចែករំលែក៖

ភ្នំពេញ៖ អគ្គីភ័យបានឆាបឆេះអគារខុនដូរមួយកន្លែងនៅបន្ទប់ជាន់ទី៤ បង្ក ការ ភ្ងាក់ផ្អេីលដល់ប្រជាពលរដ្ឋ រសនៅក្បែខាងនិងកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យបានបញ្ចេញរថយន្តទឹកទៅជួយអន្តរាគមន៍បាញ់ពន្លត់ជាច្រើនគ្រឿង។

ហេតុការណ៍ខាងលើនេះដែរបានកេីតឡើងកាលពីវេលាម៉ោង៩:៥៣នាទីយប់ត្រូវ និងថ្ងៃទី២ ខែមិនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៩២ ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុដោយពួកគាត់បានឃើញផ្សែងលាយឡំនិងអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីអគារកើតហេតុខាងលើជាន់ទី៤ ភ្លាមនោះដែរពួកគាត់ក៏នាំគ្នាប្រញាប់ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ជាបន្ទាន់ ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់បន្ទាន់។ ក្រោយពីទទួលបានដំណឹងខាងលើភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍បាញ់ពន្លត់ជាច្រើនគ្រឿងផងដែរ។

ក្រោយពីកម្លាំងជំនាញប្រតិបត្តិការបាញ់ពន្លត់ចប់ ឃើញថាបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿងទើបគ្រប់គ្រងបានទាំងស្រុងនៅវេលាយប់ថ្ងៃដដែល ចំពោះករណីខាងលើនេះដែរមិនបណ្តាលឲ្យមានអ្នក ស្លាប់និងអ្នករងរបួសនោះទេ ពោលគឺខូចខាតតែសម្ភារះក្នុងនោះមួយចំនួនធំតែប៉ុណ្ណោះ ចំពោះមូលហេតុពីរការឆេះ សមត្ថកិច្ចធ្វើការស្រាវជ្រាវបន្ត៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖