ភ្នំពេញ÷យុវជនម្នាក់បានរងរបួសធ្ងន់ខណៈបើកបរម៉ូតូក្នុងល្បឿនលឿនដួល អូសបែកផ្កាភ្លើង ពេញផ្លូវហើយក៏ជ្រុលទៅបុកជាមួយរថយន្ត១គ្រឿងទៀកំពុងបើកបរបញ្ច្រាសទិសដៅគ្នា។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី៤ ខែមីនាឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវភ្នំពេញហា ណូយ កែងនឹងផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។នៅយប់ថ្ងៃទី៤ ខែមីនាឆ្នាំ២០២៦។
ប្រភពពីរកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលគាត់ហេតុគេឃើញយុវជនម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ 125ពាក់ស្លាកលេខភ្នំពេញ 1LI 0199 ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុសង្ស័យអ្នកបើកបរចាប់ហ្វាំងទាំងបង្ខំបណ្តាលឲ្យដួលអូសបែកផ្កាភ្លើងចូលមកបុកនិងរថយន្ត១គ្រឿម៉ាកកូរ៉ូឡា សេរីទំនើបឆ្នាំ2025ពាក់ស្លាកលេខ ភ្នំពេញ 2CB 1899 បើកបរក្នុងទិសដៅពីជើងទៅត្បូង(បញ្រ្ចាស់ទិសគ្នា) បណ្តាលឲ្យរងការខូចខាត ចំណែកអ្នកបើកបរម៉ូតូបានខ្ទាតសន្លាប់ស្តូកនៅមុខផ្ទះប្រជាពលរដ្ឋហើយត្រូវបានរថយន្តសាម៊ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកាតវាស់វែងរួចយកម៉ូតូនិងរថយន្តមកអែបកៀនដើម្បីទុកឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា៕ដោយ÷ចន្ទ លីហ្សា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច