ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកខ្សាច់បេីកបុកពាក់កណ្តាលរថយន្តកុងតឺន័របណ្តាលឱ្យគៀបតៃកុងជាប់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បេីករថយន្តហុីយ៉ាន់ដាយដឹកខ្សាច់លឿនជាន់ហ្រ្វាំងមិនទាន់ជ្រុលបុកចំពាក់កណ្តាលរថយន្តកុងតឺន័របណ្តាលឱ្យគៀបតៃកុងជាប់ត្រូវបានកងសង្គ្រោះ៧១១​ កងពលតូចលេខ៧០ជួបកាត់គាស់ជួយសង្គ្រោះយកចេញ​ វេលាម៉ោង៦និង៣០នាទីព្រឹក​ ថ្ងៃ​ទី​ ៥​ខែមីនា​ឆ្នាំ​ ២០២៦​ នៅតាមបណ្តោយផ្លូវជាតិលេខ៤​ សង្កាត់​កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​ ។ 

ជនរងគ្រោះឈ្មោះសៀ ណាក់ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅ នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយនមតកុងតឺន័រ​ ពាក់ផ្លាកលេខ ភ្នំពេញ4A-9861​ ធ្វេីដំណេីរចេញពីផ្លូវបេតុងឆ្លងផ្លូវជាតិលេខ៤​ បត់ឆ្វេងខណៈឆ្លងបានបន្តិចស្រាប់តែមានរថយន្តបែនដឹកខ្សាច់ផ្លាកលេខចង្កូចស្ដាំ PRV-0037​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចទៅកេីតលឿនចាប់ហ្វ្រាំងមិនជាប់ក៏ជ្រុលបុកពាក់កណ្តាលនៃរថយន្តកុងតឺន័របណ្តាលឱ្យគៀបជាប់តៃកុង។ 

បន្ទាប់មកក្រុមសង្គ្រោះ៧១១​ កងពលតូចលេខ៧០​ បានចេញទៅអន្តរាគមន៍កាត់គាស់យកតៃកុងចេញបានមកវិញដោយមិនមានរងរបួសនោះទេ។ 

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញបានចុះវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌកំបូលរង់ចាំដោះស្រាយតាមនីតិវិធី៕​ ដោយ៖សុខាសែនជ័យ


ចែករំលែក៖