អន្តរជាតិ : លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតប្រចាំថ្ងៃទី ៥ ខែមីនាថា ភាគីចិនយកចិត្តទុកដាក់ខ្ពស់ចំពោះភាពតានឹងក្នុងតំបន់មជ្ឈិមបូព៌ានាពេលបច្ចុប្បន្ន។ ពេលថ្មីៗនេះ ភាគីចិនបាននិងកំពុងធ្វើការសម្របសម្រួលជាញឹកញាប់។
«ភាគីចិនសម្គាល់ថា សង្គ្រាមនិងកម្លាំងអាវុធមិនអាចដោះស្រាយបញ្ហាពីឬសគល់បានទេ មានតែការចរចាសន្ទនាទើបជាមធ្យោបាយដ៏ត្រឹមត្រូវសម្រាប់ដោះស្រាយបញ្ហា។ គួរប្រកាន់ខ្ជាប់ការដោះស្រាយការខ្វែងគំនិតតាមរយៈមធ្យោបាយការទូត និងនយោបាយ។ » លោកស្រីបានលើកឡើងថា ភាគីចិននឹងបន្តធ្វើការប្រាស្រ័យទាក់ទងជាមួយភាគីពាក់ព័ន្ធ ក្នុងនោះបូករួមទាំងភាគីប៉ះទង្គិចផង ដើម្បីបង្កើនការសម្របសម្រួល ប្រមូលគំនិតភាព ។ ពេលខាងមុខនេះ ភាគីចិននឹងបញ្ជូនបេសកជនពិសេសទទួលបន្ទុកបញ្ហាមជ្ឈិមបូព៌ានៃរដ្ឋាភិបាលចិនឱ្យទៅបំពេញទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា ដើម្បីធ្វើការខិតខំប្រឹងប្រែងជំរុញឱ្យភាពតានតឹងបន្ធូរកម្តៅ៕

ប្រភព : (CCFR)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច