អន្តរជាតិ : លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បានថ្លែងក្នុងការប្រជុំជូនដំណឹងអំពីការអនុវត្ត«យុទ្ធសាស្ត្រប្រឆាំងភេរវកម្មសកលនៃអង្គការសហប្រជាជាតិ» កាលពីថ្ងៃទី ៤ ខែមីនាថា សហគមន៍អន្តរជាតិគួរប្រឆាំងយ៉ាងម៉ឺងម៉ាត់លើការប្រឆាំងភេរវកម្មប្រកបដោយលក្ខណៈជ្រើសរើសនិងស្តងដាពីរ ដើម្បីលុបបំបាត់ប្រភពដើមនៃភេរវនិយមតាមរយៈការកាត់បន្ថយការប៉ះទង្គិច កាត់បន្ថយភាពក្រីក្រ និងការគោរពអរិយធម៌ចម្រុះ ។
លោក Fu Cong បានថ្លែងថា ភាគីចិនគាំទ្រអង្គការសហប្រជាជាតិបន្តដើរតួនាទីស្នូលនៃការសម្របសម្រួល ។ ភាគីចិនដាស់តឿនឱ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានចាត់វិធានការជាក់ស្តែងដើម្បីបង្ការកុំអោយអាហ្វហ្គានីស្ថានធ្លាក់ជាទីប្រមូលផ្តុំ នៃអង្គការភេរវកម្មជាថ្មីម្តងទៀត។ រដ្ឋាភិបាលអន្តរកាលស៊ីរីគួរបង្ក្រាបយ៉ាងម៉ឺងម៉ាត់លើអង្គការ«រដ្ឋអ៊ិស្លាម IS»«ចលនាអ៊ិស្លាម ETIM » ជាដើម ដែលជាអង្គការភេរវកម្មកត់ត្រាក្នុងបញ្ជីឈ្មោះនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ « កងកម្លាំងប្រដាប់អាវុធរំដោះឡូជីស្ថាន»និងសាខារបស់វាគឺកងពលតូចម៉ាជីដ បានធ្វើការវាយប្រហារភេរវកម្មមួយចំនួនក្នុងកន្លែងជាច្រើននៃប៉ាគីស្ថាន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគួរដាក់បញ្ចូលវាក្នុងបញ្ជីឈ្មោះដាក់ទណ្ឌកម្មក្នុងពេលឆាប់ៗ៕

ប្រភព : (CCFR)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច