ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី ០៤ខែ មីនាឆ្នាំ២០២៦ វេលាម៉ោង២១និង០៥នាទី ស្របតាមអនុសសាសន៍នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុកឯកភ្នំ ដឹកនាំកម្លាំងសហការជាមួយកម្លាំងនគរបាលស្រុកថ្មគោលដែលមានលោកវរសេនីយ៍ឯក សេង លុច ជាអធិ ការដេញបង្រ្កាបស្ទាក់ចាប់ជន សង័្សយចំនួន០១នាក់ដែលលួច យកម៉ូតូរបស់ជនរងគ្រោះឈ្មោះរឿន រ៉ុន ភេទប្រុសអាយុ៤៥ឆ្នាំពីស្រុកឯកភ្នំ ដោយចាប់បាននៅចំណុចផ្លូវបំបែកអាភាស ស្ថិតក្នុងភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល។
ជនសង័្សយស្ទាក់ចាប់បាននោះគឺឈ្មោះ យ៉ម ឡៃហ៊ាង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ (ម៉ូតូរបស់ជនរងគ្រោះ) យកមកអធិការដ្ឋាននគរបាលស្រុកថ្មគោលហេីយ បានប្រគល់ជូនទៅស្រុកឯកភ្នំទាំងមនុស្សនិងវត្ថុតាង។
នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកឯកភ្នំបាននិងកំពុងស្រាវជ្រាវស្វែងរកឃេីញម៉ូតូមួយចំនួនទៀតដែលជនសង័្សយធ្វេីសកម្មភាពលួចបាននាពេលកន្លងមកពីស្រុកផ្សេងផងដែរ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច