ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន៤នាក់បានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូ០៣គ្រឿងបុកបន្តគ្នាពេញ ទំហឹងនៅវេលាម៉ោង០៧និង០០នាទី ថ្ងៃទី០៥ ខែមីនា ឆ្ឆ្នាំ២០២៦ នៅត្រង់ចំណុចផ្លូវប្រសព្វខាងមុខខ្លោងទ្វារវត្តតាមិម ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ១គ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AJ -7493 បើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើត (ឆ្លងផ្លូវ) ចំណែកម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AR-2108 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរជាមួយប្រពន្ធក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើត ហេតុបានជ្រុលទៅបុកម៉ូតូដែលនៅខាងមុខ បណ្តាលឲ្យដួល ភ្លាមនោះក៏មានម៉ូតូ០១គ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AJ-7285 បើកបរដោយក្មេងស្រីសិស្សសាលាម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង បានជ្រុលទៅបុកនិងកិនពីលើម៉ូតូដែលដួលខាងលើបណ្តាលឲ្យរងរបួសធ្ងន់ស្រាលទាំង០៤នាក់តែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។ បន្ទាប់ មកសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុ ហើយភាគីទាំងបីធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងម៉ូតូឆ្លងផ្លូវជួយថ្លៃព្យាបាលឱ្យទៅភាគីពីរនាក់ ប្តីប្រពន្ធចំនួន ៣០០ដុល្លារ ហើយភាគីខាងក្មេងស្រីសិស្សសុំរួចខ្លួន៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច