ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌស្រុក ស្វាយជ្រំ ធ្វើលិខិតកោះហៅក្រុមក្មេងទំនើងចំនួន៥នាក់ ដែលបានថតរូបភាពកាន់ដែកបំពង់ទីប(ដងឆ័ត្រ) ដុំថ្ម ខ្សែក្រវ៉ាន់និងជំពាមកៅស៊ូ បង្ហោះតាមផេតហ្វេសស្បុកឈ្មោះAh Fhh lh (Pk) ធ្វើអោយប៉ះពល់ដល់សណ្តាប់ធ្នាប់និងសន្តិសុខសង្គម

ចែករំលែក៖

ខេត្តស្វាយរៀ៖កម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌស្រុក ស្វាយជ្រំ ធ្វើលិខិតកោះហៅក្រុមក្មេងទំនើងចំនួន៥នាក់ ដែលបានថតរូបភាពកាន់ដែកបំពង់ទីប(ដងឆ័ត្រ) ដុំថ្ម ខ្សែក្រវ៉ាន់និងជំពាមកៅស៊ូ បង្ហោះតាមផេតហ្វេសស្បុកឈ្មោះAh Fhh lh (Pk) ធ្វើអោយប៉ះពល់ដល់សណ្តាប់ធ្នាប់និងសន្តិសុខសង្គម។

នគរបាលស្រុក ស្វាយជ្រំបានអោយដឹងថា ក្មេងទំនើងទាំងនោះមាន ១.ឈ្មោះនី រ៉ានុតភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរមុខរបរសិស្សថ្នាក់ទី១០C។

២.ឈ្មោះណាង ណុប ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរមុខរបរសិស្សថ្នាក់ទី១០C។ ៣.ឈ្មោះប៉ែន ដាភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់។

៤.ឈ្មោះនឹម ពៅ ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរមុខរបរសិស្សថ្នាក់ទី១០C ទាំង៤នាក់មានទីលំនៅភូមិគួយ ឃុំដូនស ស្រុកស្វាយជ្រំនិងទី ៥.ឈ្មោះធុន វិរ:ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរសិស្សថ្នាក់ទី១០C មានទីលំនៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ប្រភពដដែលបញ្ជាក់ថា អនុវត្តតាមការណែនាំនិងបទបញ្ជា ពីលោកឧត្តមសេនីយ៍ទោ ពេជ្រវីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងមានការយកចិត្តទុកដាក់ យ៉ាងម៉ឹងម៉ាត់ របស់លោកវីរៈសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បានដាក់បទបញ្ជា ដល់លោកលោកស្រីអធិការរង គ្រប់ផ្នែកជំនាញ និងលោក នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលទាំង ១៦ ប៉ុស្តិ៍ ត្រូវមានការយកចិត្តទុកដាក់ ខ្ពស់ បទបញ្ជា របស់ថ្នាក់ ថ្នាក់ ដឹកនាំ ដាក់ជូនអោយ និងត្រៀមកម្លាំង ប្រចាំការ ប្រចាំបញ្ជា ២៤ម៉ោង លើ ២៤ ម៉ោង និង ចាត់តាំងកម្លាំង ចេញធ្វើការ ដើរល្បាត ជាប្រចាំ ក្នុងភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រង ដើម្បីរក្សាការពារ សន្តិសុខ លំដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបង្ការ ទប់ស្ងាត់ បង្ក្រាប បទល្មើស គ្រប់ប្រភេទ ជាពិសេសទប់ស្កាត់បង្ក្រាប ក្មេងលំនើង អុកឡុក  បង្ករអសន្តិសុខ ធ្វើឱ្យប្រជាពលរដ្ឋអភ័យ កម្លាំងជំនាញព្រហ្មទណ្ឌស្រុក ស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូនស បានធ្វើលិខិតកោះហៅក្រុមក្មេងទំនើងចំនួន៥នាក់ ដែលបានថតរូបភាពកាន់ដែកបំពង់ទីប(ដងឆ័ត្រ) ដុំថ្ម ខ្សែក្រវ៉ាន់និងជំពាមកៅស៊ូ បង្ហោះតាមផេតហ្វេសស្បុកឈ្មោះAh Fhh lh (Pk) ធ្វើអោយប៉ះពល់ដល់សណ្តាប់ធ្នាប់និងសន្តិសុខសង្គម

 ស្វាយជ្រំ នៅថ្ងៃទី០៥ខែមីនាឆ្នាំ ២០២៦ នៅវេលាម៉ោង០៩និង៣៥នាទីព្រឹក ។

នៅចំពោះមុខសមត្ថកិច្ចក្រុមក្មេងទំនើងទាំង៥នាក់បានឆ្លើយសារភាពថា កាលពីថ្ងៃទី០៤ខែមីនាឆ្នាំ២០២៦ វេលាម៉ោង៩និ.៤០នាទីយប់ ពួកខ្លួនទាំង៥នាក់បានបបួលគ្នាដើរលេងស្ថិតនៅភូមិគួយ ឃុំដូនស ស្រុកស្វាយជ្រំ ពេលនាំគ្នាដើរលេងនោះ ឈ្មោះប៉ែន ដា ជាអ្នកកាន់ដែកបំពង់ទីប(ដងឆ័ត្រ) ឈ្មោះធុន វិរ: ជាអ្នកកាន់ជំពាមកៅស៊ូចំនួន០១ ឈ្មោះនឹម ពៅ កាន់ថ្ម ឈ្មោះណាង ណុប កាន់ជំពាមកៅស៊ូ និងកាន់ខ្សែក្រវ៉ាត់ បានថតរូបភាពកាន់វត្ថុតាងធ្វើជាក្រុមក្មេងទំនើង ថតរូបភាពរួចហើយឈ្មោះនី រ៉ានុត ជាអ្នកបង្ហោះហ្វេសស្បុកផេកឈ្មោះAh Fhh lh ក្រុមPk ធ្វើអោយប៉ះពល់ដល់សណ្តាប់ធ្នាប់និងសន្តិសុខសង្គមពិតមែន។

 

បន្ទាប់ពីបានស្តាប់ចម្លើយសារភាពរបស់ក្មេងទំនើងរួចហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូន លោកឧត្តមសេនីយ៍ទោ ស្នងការ និង បានសុំយោបល់ លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានអោយសមត្ថកិច្ចយើងធ្វើកិច្ចសន្សាអប់រំដល់ក្រុមក្មេងទំនើង និងអោយអាណាព្យាបាលធ្វើលិខិតធានាយកទៅផ្ទះវិញដើម្បីអប់រំបន្តកុំអោយធ្វើអ្វីខុស និងផ្លូវច្បាប់ទៀត។


ចែករំលែក៖