ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកសំរោង​ទង​ ស្រាវជ្រាវមុខសញ្ញា​ក្មេង ទំនើងឃាត់ខ្លួន២នាក់បង្ហោះម៉ូតូ​តាម ផ្លូវជាតិលេខ៤​ មុខរោងចក្រកាត់ដេរ​វ៉ាសាន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ដោយបានការដឹកនាំបញ្ជាពីលោក​ឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​  និងការអនុវត្ដជាប្រចាំមិនលេីកលែងចំពោះក្រុមក្មេងទំនេីងក្នុងខេត្ដកំពង់ស្ពឺ នារសៀលថ្ងៃទី៦ ខែ មីនា ឆ្នាំ២​០​២៦​ កំលាំ​ងនគរបាល​ នៃអធិការដ្ឋាននគរបាលស្រុកសំរោង​ទង​ បានសហការស្រាវជ្រាវមុខសញ្ញា​ក្មេងបង្ហោះម៉ូតូ​តាមបណ្ដោយផ្លូវជាតិលេខ៤​ មុខរោងចក្រកាត់ដេរ​វ៉ាសាន់ ស្ថិតនៅភូមិត្រាច ឃុំកា​ហែង​ ស្រុកសំរោងទង​ និងបានឃាត់មនុស្ស ២ នាក់៖

    (១)-ឈ្មោះ​ ហោ ភាល័ក្ខ (ហ្វី) ភេទប្រុស​ អាយុ២២​ឆ្នាំ​ ជាអ្នក​ប​ង្ហោះ​ ទីលំនៅភូមិគ្រើល ឃុំស្វាយរំពារ ស្រុ​កបសេដ្ឋ ខេត្តកំពង់ស្ពឺ​ និង (២)-ឈ្មោះ​ ឃឿន យូដា ភេទប្រុស អាយុ១៦ឆ្នាំ​ អ្នក​រួមដំណេីរ​ទីលំនៅភូមិព្រៃកន្ទ្រង់ ឃុំធម្មតាអរ ស្រុកសំ​រោងទង​ ខេត្ដកំពង់ស្ពឺ​ ។ 

       

លោកវរសេនីយ៍ឯក​ ឃុត​ សុផល​ អធិការនគរបាលស្រុកសំរោងទង​ បញ្ជាក់ថា​មុខសញ្ញាក្មេងទាំង២​ដែ​ល​សមត្ថកិច្ចឃាត់នេះ​ ពួកគេបានទទួលស្គាល់ថា​ ខ្លួននិងបក្ខពួកបានបង្ហោះម៉ូតូ​នៅ​ចំណុចផ្លូវជាតិលេខ៤ មុខរោ​ងចក្រវ៉ាសាន់​ពិតមែន​ កត្ដាជំរុញព្រោះតែ​ មានមនុស្សច្រេីន​ក្បែររោងចក្រ​ ចង់អួតសម្ដែងឫទ្ធិ​ ថា​អស្ចារ្យ​ ។ 

    

វិធានការ​ សមត្ថកិច្ចបានដកហូតម៉ូតូ​១គ្រឿង​ ម៉ាក​ nex​ ផ្លាកលេខ​ ភ្នំពេ​ញ​ 1KB-1815 ពណ៌ក្រហមលា​យ​ស ដោយយកមករក្សាទុកនៅអ​ធិការដ្ឋាននគរបាលស្រុកសំរោងទង​រយៈ​៩០ថៃ្ង​ ចំណែកក្មេងទាំង២​ កោសក់​ធ្វេីពលកម្មអនាម័យអញ្ជេីញអាណាព្យាបាលមកធ្វេីកិច្ចស​ន្យាអោយអប់រំប្រដៅកូនកុំឱ្យ​បន្ដធ្វេីទង្វេីបែបនេះ​ទៀ​ត​៕


ចែករំលែក៖