ភ្នំពេញ៖ ដោយអនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានអញ្ជេីញជួបសំណេះសំណាលជាមួយកម្លាំងនគរបាលនារី និងបានប្រគល់ថវិកាឧបត្ថម្ភរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងវត្ថុអនុស្សាវរីយ៍ ក្នុងឱកាសគម្រប់ខួបលេីកទី១១៥ អបអរសាទរទិវាអន្តរាជាតិនារី៨មីនា ឆ្នាំ២០២៦។
ក្នុងនោះប្រាក់ឧបត្ថម្ភរបស់ ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកអធិការ សរុបចំនួន ១.០០០.០០០៛«មួយលានរៀល»៕

ដោយ÷ ចន្ទ លីហ្សា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច