ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបានហើយ ជនសង្ស័យ ដែលប្រើអំពើហិង្សាលើប្រពន្ធរបស់ខ្លួននៅស្រុកកូនមុំ

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងនគរបាលស្រុកកូនមុំ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលជាជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាលើប្រពន្ធរបស់ខ្លួន ។

ដោយអនុវត្តតាមការដឹកនាំបញ្ជានាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងយោងតាមបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ក្រោយក្រុមការងារប្រតិកម្មរហ័សរបស់ស្នងការដ្ឋាន នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ បានពិនិត្យឃេីញការផ្សព្វផ្សាយវីដេអូដែលប្រើអំពេីហិង្សាលេីស្រ្តីភេទ លោកស្នងការបានចាត់កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកកូនមុំស្រាវជ្រាវលើករណីប្រើអំពើហិង្សាដែលបង្ហោះផ្សព្វផ្សាយលើបណ្ដាញសង្គម។

ក្រោយមកកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវជុំវិញករណីហិង្សាដែលត្រូវបានផ្សពផ្សាយ ចំពោះករណីនេះបានកើត ឡើងកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៦ និង៣០នាទីព្រឹក នៅចំណុចការដ្ឋានទី៤ ឡូត៍៦៥ ស្ថិតនៅភូមិ៣ ឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី ដោយបុរសដែលជាជនសង្ស័យ មានឈ្មោះ ហ៊ុន សារិន អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ បានប្រើអំពើហឹង្សាវាយដំលើស្ត្រី មានឈ្មោះ អាន ស្រីនី អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ត្រូវជាប្រពន្ធដូចមានក្នុងវីឌីអូបង្ហោះលើបណ្តាញសង្គមពិតប្រាកដមែន។

បច្ចុប្បន្នបន្ទាប់ពីស្រាវជ្រាវ កម្លាំងសមត្ថកិច្ចបានឃាត់ ខ្លួនជនសង្ស័យដើម្បីសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកូនមុំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្ដន្ទាទោសតាមនីតិវិធីច្បាប់៕


ចែករំលែក៖