ព័ត៌មានទាន់ហេតុការណ៍៖

នាថ្ងៃពុធទី១១មីនា​នេះ! តម្លៃហាងឆេង​មាស​ បន្តកើន​ឡើងខ្ពស់ ​

ចែករំលែក៖

ព័ត៌មាន​សេដ្ឋកិច្ច​៖​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី១១ខែមីនា​ ឆ្នាំ​២០២៦នេះ​ តម្លៃហាង​ឆេង​មាស​ បាន​បន្ត​ហក់​ឡើង​ដល់​ ៦២៨០ ​ដុល្លារ ​ក្នុង​មួយ​តម្លឹង ​បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​កាល​ពី​ថ្ងៃ​ចន្ទថ្មីៗនេះ។ 

បើតាមប្រធានផ្នែក​ប្រឹក្សា​យោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ​លោក ឡុង សំណាង ​បាន​ឱ្យដឹងថា ​តម្លៃមាស​បាន​បន្តកើនឡើងតាំងពីដើមឆ្នាំ ​២០២៦ ​រហូតដល់ ​៦៦០០ ​ដុល្លារ ក្នុងមួយ​តម្លឹង​ ដោយ​សារតែវិបត្តិសេដ្ឋកិច្ច ​ភាពតានតឹងភូមិសាស្ត្រនយោបាយ ​និង​សម្ពាធពន្ធរបស់​សហរដ្ឋ​អា​មេរិក។​

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ​រូបនេះ​ ​បានអះអាងថា ​​តម្លៃមាស​នឹងនៅតែបន្តកើនឡើង​ ដោយ​សារ​តែសង្គ្រាម ​និងភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តកើតមាន។​

សម្រាប់តម្លៃមាសក្នុងស្រុកនៅតាមបណ្ដាហាងនានា ​ក្នុងរាជធានីភ្នំពេញ ​លក់ចេញ ​ក្នុងតម្លៃ ​៦៣១ ​ដុល្លារ ​ក្នុងមួយជី ​នៅថ្ងៃពុធ ​ទី ១១ ​ខែមីនា ​ឆ្នាំ ២០២៦​៕ដោយ​៖តារា​


ចែករំលែក៖