ខេត្តស្ទឹងត្រែង៖ ដើម្បីនាំគ្នាចូលរួមគាំទ្រចំពោះការអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង នៅវេលាម៉ោង៨ព្រឹកថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តសេចក្តីជូនដំណឹងស្តីពីការស្នើសុំលិខិតអនុញ្ញាតអាជីវកម្មសត្តឃាតដ្ឋានប្រភេទ «ខ» នៅអង្គភាពច្រចេញចូលតែ១ខេត្ត នៅសាលាខេត្តស្ទឹងត្រែង ។
នាឱកាសនោះដែរ លោក ទូច គង្គា ក៏បានជំរុញការអនុវត្តមុខងារផ្តល់សេវារដ្ឋបាលផ្សេងៗទៀតក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានធ្វើប្រតិភូម្មមករដ្ឋបាលខេត្ត ស្របតាមលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ តាមរយៈការចេញសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត រួមនឹងទំរង់បែបបទភ្ជាប់ ដើម្បីផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធ ដោយមានសមាសភាពចូលរួមពីក្រុមការងាររដ្ឋបាលខេត្ត៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច