ខេត្តសៀមរាប ៖ នាព្រឹក ម៉ោង០៩:៣៥នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្ត សៀមរាប បានទទួល បណ្ដឹង ផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទ បន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍ដែលមានករណីភ្លើងឆេះផ្ទះ ស្ថិតនៅចំណុចក្រោយអង្គរអេរ៉ា ភូមិ ខ្នារ សង្កាត់ ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពី ទទួលបានព័ត៌មាននេះភ្លាម កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងសៀមរាប និងកម្លាំង ជំនាញ នៃកងរាជអាវុធហត្ថ ខេត្ត បានចូលរួម សហការ ជាមួយ កម្លាំង នគរបាល និងកម្លាំង អាជ្ញាធរ មានការពាក់ព័ន្ធ ចេញ រថយន្ត ពន្លត់ អគ្គិភ័យ ចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះផ្ទះខាងលើ។
ក្នុងករណី នេះ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ប៉ុន្តែ មិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។
ជានិច្ច ជាកាល អាវុធហត្ថខេត្តសៀមរាប តែងតែ យកចិត្ត ទុកដាក់ ចេញអន្តរាគមន៍ ជូនបងប្អូនប្រជាពលរដ្ឋ ពេលមានទុក្ខធុរៈផ្សេងៗ ក្នុងខេត្តសៀមរាប។ ក្នុងនោះដែរបើសិនជាបងប្អូនប្រជាពលរដ្ឋបានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 (ដោយឥតគិតថ្លៃ 24/24ម៉ោង)ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច