ព័ត៌មានទាន់ហេតុការណ៍៖

ប្តីស្លាប់ប្រពន្ធរងរបួសធ្ងន់ខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនតូចបើកបុករថយន្តធុនធំពីក្រោយពេញទំហឹង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង÷ បុរសម្នាក់ជាប្តីបានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកប្រពន្ធបានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះរវាងរថយន្តនិងរថយន្ត។

គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង

នៅវេលាម៉ោង 5និង 30 នាទីទៀបភ្លឺថ្ងៃទី ១៥ខែមីនាឆ្នាំ២០២៦លើកំណាត់

ផ្លូវជាតិលេខ 5 ចន្លោះគីឡូម៉ែត្រលេខ109 និង 110 ស្ថិតនៅក្នុងភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំ។

សមត្ថកិច្ចនគរបាលនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះជាអ្នកបើកបររថយន្តឈ្មោះ ផាត វិសាល អាយុ 32 ឆ្នាំ ប្រពន្ធរួមដំណើរជាមួយឈ្មោះ លស គឹមតេង អាយុ 32 ឆ្នាំ អ្នកទាំង២នាក់រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ។  

ប្រភពពីសមត្ថបានឲ្យដឹងទៀតថាមុនពេលកើតហេតុទាំងពីរនាក់ប្ដីប្រពន្ធបានជិះរថយន្តមួយគ្រឿងម៉ាក Hyundai Libero ពណ៌សលាយប្រផេះ ក្នុងដំណើរពីត្បូង ទៅជើង លុះមកដល់ចំណុចកើត

ហេតុក៏បានរ៉េចង្កូត ទៅបុកគូទរថយន្ត  មួយគ្រឿងម៉ាក JAK ពណ៌ស្លាទុំ ពាក់ស្លាកលេខភ្នំពេញ 3G.4144 ក្នុងដំណើរស្របគ្នា បណ្ដាលឱ្យអ្នកបើកបររថយន្តឈ្មោះ ផាត វិសាល បានស្លាប់នៅនឹងកន្លែងចំណែកប្រពន្ធរងរបួសជាទម្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញ ប្រគល់ទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីហើយរថយន្តទាំងពីរគ្រឿង ត្រូវបានយកមករក្សាទុកនៅកន្លែងសមត្ថកិច្ចនគរបាល។ ដោយឡែកអ្នកបើកបររថយន្តធុនធំដែលឈប់ស្ងៀមបានរត់គេចគេចខ្លួនបាត់៕ដោយ÷ចន្ទ លីហ្សា

 


ចែករំលែក៖