ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ សង្គ្រាមអាមេរិក-រុស្ស៊ីបានចូលមកកៀកហើយ?

ចែករំលែក៖

ក្រោយពេលផ្សព្វផ្សាយនូវព័ត៌មានថា រុស្ស៊ីបានចេញបញ្ជាឲ្យមន្ត្រីទាំងអស់ដែលមានកូនចៅសាច់ញ្ញាតិនៅក្រៅប្រទេស ប្រញាប់នាំមកស្រុកវិញដែលសកម្មភាពបែបនេះបានជាសារព័ត៌មានជាច្រើនបានផ្សព្វផ្សាយថា សង្គ្រាមរវាងអាមេរិកនឹងរុស្ស៊ី អាចកើតឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះចុងឆ្នាំ២០១៦ឬដើមឆ្នាំ២០១៧។

ទំនាក់ទំនងរវាងអាមេរិកនឹងរុស្ស៊ីអាក្រក់ ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រធានាធិបតីរុស្ស៊ីលោកពូទីនក៏បានប្រកាសថា រុស្ស៊ីមាន ការបារម្ភដោយសារតែទំនាក់ទំនងធ្លាក់ចុះយ៉ាងខ្លាំងជាមួយអាមេរិក។ អ្វីដែលគួរឲ្យ បារម្ភនោះគឺកាលពីថ្ងៃទី១២ខែតុលាកន្លងមក សារព័ត៌មានដេលីម៉េលរបស់អង់គ្លេសបានផ្សាយថា អ្នកនយោបាយ និងមន្ត្រីជាន់ ខ្ពស់របស់រុស្ស៊ីទទួលបទបញ្ជាឲ្យវិលត្រឡប់ ទៅប្រទេសវិញ ដោយសង្គ្រាមលោកជិត កើតឡើងហើយ។ ជាមួយគ្នានេះមន្ត្រីរុស្ស៊ីក៏ទទួលបានបញ្ជាឲ្យបញ្ជូនសាច់ញាតិទៅប្រទេសវិញផងដែរ។

អំពីទំនាក់ទំនងរវាងអាមេរិកនឹងរុស្ស៊ី ក្រុមឯកទេសវិភាគរបស់អាមេរិកមកពី Stratfor បានបញ្ជាក់ថា សង្គ្រាមរវាងអាមេរិក នឹងរុស្ស៊ីអាចកើតឡើងនៅចុងឆ្នាំ២០១៦នេះ។ ចំណែកអង្គការប្រឹក្សាយុទ្ធសាស្ត្រ របស់អាមេរិក និងមជ្ឈមណ្ឌល Kennan បានប្រកាសថាទំនាក់ទំនងអាមេរិក និង រុស្ស៊ីនាពេលនេះកំពុងតែជំរុញឲ្យមាន សង្គ្រាមទ្រង់ទ្រាយធំដោយបើកចំហ។

អ្វីដែលជាក្តីបារម្ភខ្លាំងនោះនៅក្នុងកិច្ចប្រជុំជាប្រចាំរបស់មន្ត្រីយោធាគ្រប់ស្ថាប័នរបស់អាមេរិកនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីថ្ងៃទី៤ខែតុលា ក្នុងនោះ អគ្គមេ បញ្ជាការកងទ័ពអាមេរិកនាយឧត្តមសេនីយ៍ Mark Milley បានបញ្ជាក់ថា សង្គ្រាមទ្រង់ទ្រាយធំរវាងអាមេរិកនឹងរុស្ស៊ី ឬជាមួយចិន មិនអាចគេចផុតបានឡើយ។

ចំណែករុស្ស៊ីវិញក៏ដូចគ្នានេះដែរ រុស្ស៊ីមិនបានយោគយល់អាមេរិកដូចកាលពី មុនទៀតឡើយ។ កាលពីដើមខែតុលានេះ ដែរ ប្រធានាធិបតីពូទីនបានចុះហត្ថលេខាលើបទបញ្ជាបញ្ចប់កិច្ចព្រមព្រៀងលើបញ្ហា សារធាតុ Plutonium កម្រិតខ្ពស់ក្រោយ សង្គ្រាមត្រជាក់។ ភាគីរុស្ស៊ីបានលើកហេតុ ផលថា ការសម្រេចខាងលើដោយសារតែភាគីអាមេរិកមានសកម្មភាពចងគំនុំប្រឆាំង រុស្ស៊ីក៏ដូចជាទីក្រុងវ៉ាស៊ីនតោនមិនបាន អនុវត្តគ្រប់គ្រាន់ទៅលើកិច្ចព្រមព្រៀងនោះ។

រុស្ស៊ីបានដឹងយ៉ាងច្បាស់ពីសង្គ្រាមដែល នឹងកើតឡើងក្នុងពេលដ៏ខ្លីខាងមុខក្រោយទំនាក់ទំនងជាមួយអាមេរិកកាន់តែអាក្រក់ទៅ។ ប៉ុន្មានខែចុងក្រោយនេះរុស្ស៊ីបានហ្វឹក ហាត់ដល់ប្រជាជននៅទូទាំងប្រទេស និងត្រួតពិនិត្យការត្រៀមលក្ខណៈរបស់កម្លាំងទាហាននិងពលរដ្ឋនៅក្នុងការធ្វើសង្គ្រាម។

អ្វីដែលចាប់អារម្មណ៍នោះគឺនៅថ្ងៃទី៤ដល់ថ្ងៃទី៧ ខែតុលា រុស្ស៊ីបានធ្វើការហ្វឹកហាត់ជាទ្រង់ទ្រាយធំក្នុងការជម្លៀសពលរដ្ឋ ៤០លាននាក់ទៅកាន់កន្លែងសុវត្ថិភាពពេល សង្គ្រាមបរមាណូកើតឡើង។ សកម្មភាពទាំងនោះបានធ្វើឲ្យពិភពលោកព្រួយបាម្ភពីសង្គ្រាមបរមាណូកើតឡើង និងសង្គ្រាម លោកលើកទី៣ក្នុងពេលអនាគត។

កន្លងមកអតីតមេដឹកនាំសហភាពសូវៀតលោក Mikhail Gorbachev បាន ព្រមានថា ពិភពលោកបានឈានដល់ ដំណាក់កាលគ្រោះថ្នាក់បំផុតពេលដែលមានភាពតានតឹងរវាងអាមេរិកនឹងរុស្ស៊ីកាន់ តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ។

ទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងមូស្គូនឹងវ៉ាស៊ីនតោនដែលមិនល្អប្រសើរតាំងពីសម័យសង្គ្រាមត្រជាក់ និងឥទ្ធិពលនៃវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។ ពេលនេះកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃក្រោយពេលដែលអាមេរិកលុបចោលជំនួបពិភាក្សា ស្តីពីវិបត្តិស៊ីរីជាមួយប្រទេសរុស្ស៊ី ហើយ បានចោទប្រកាន់រុស្ស៊ីថា បានវាយប្រហារ លើបណ្តាញរបស់អាមេរិកទៀតផង។

ភាគីរុស្ស៊ីក៏បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូជាមួយអាមេរិក ក្នុងនោះមានកិច្ចព្រមព្រៀងកាត់បន្ថយឃ្លាំង សារធាតុ Plutonium សម្រាប់ផលិតអាវុធ។

លោក Gorbachev អាយុ៨៥ឆ្នាំ បាន បញ្ជាក់ពេលនិយាយទៅកាន់បណ្តាញព័ត៌មានរុស្ស៊ីថា «ខ្ញុំគិតថាពិភពលោកកំពុងស្ថិត នៅក្នុងដំណាក់កាលគ្រោះថ្នាក់បំផុត»។ លោកបន្តទៀតថា លោកមិនចង់លើកឡើង នូវយុទ្ធសាស្ត្រដើម្បីបញ្ចប់ភាពតានតឹងនោះ ឡើយ ដោយលោកគ្រាន់តែបញ្ជាក់ថា យើងត្រូវការចរចា ហើយការផ្អាកចរចាគឺជាការខុសឆ្គងយ៉ាងធំធេង និងគ្រោះថ្នាក់ បំផុត។

លោក Gorbachev ជាមេដឹកនាំចុង ក្រោយរបស់សូវៀតដែលបានមើលឃើញទំនាក់ទំនងល្អប្រសើររវាងរុស្ស៊ីនឹងលោកខាងលិចដោយបញ្ចប់វិវាទកាលពីសម័យសង្គ្រាមត្រជាក់។ លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបកម្មវិធីបរមាណូជាមួយទីក្រុងវ៉ាស៊ីនតោនដើម្បីបញ្ចប់ភាពជាប់គាំងរបស់ប្រទេសមហាអំណាចទាំងពីរ។

លោក Gorbachev បង្ហាញក្តីបារម្ភនោះក្រោយពេលដែលរុស្ស៊ីបានបញ្ជូនមីស៊ីលការពារទៅកាន់ប្រទេសស៊ីរីដើម្បីវាយស្ទាក់ មីស៊ីលរបស់សត្រូវគឺអាមេរិក។ លើសពី នេះទៅទៀតរុស្ស៊ីក៏បានបញ្ជូនមីស៊ីលជាច្រើនទៅកាន់ព្រំដែនជាប់ប្រទេសក្នុងតំបន់ អឺរ៉ុបដែលជាសមាជីករបស់អង្គការណាតូ ដែលរុស្ស៊ីចាត់ទុកថាជាការគំរាមកំហែង។

អ្វីដែលជាការព្រួយបារម្ភនោះអាមេរិកនិងរុស្ស៊ីអាចផ្ទុះសង្គ្រាមនឹងគ្នានៅលើទឹកដីស៊ីរីគឺជាការធ្វើសង្គ្រាមក្នុងសម័យកាលឆ្លាតវៃរបស់ប្រទេសមហាអំណាច។ ការធ្វើសង្គ្រាមបែបនេះជាការវាយប្រហារគ្នា ដណ្តើមស៊ីរីមិនមែនដណ្តើមរុស្ស៊ីឬអាមេ រិកនោះឡើយភាគីណាឈ្នះនឹងបានស៊ីរីទៅគ្រប់គ្រង៕ ម៉ែវ សាធី
ukraine


ចែករំលែក៖