ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃប្រេងឥន្ធនៈ​នៅ​កម្ពុជា​៖​ ប្រេងសាំង​ធម្មតា​ តម្លៃ ៥,៥០០រៀល ខណៈប្រេងម៉ាស៊ូតលក់ ៦,៥៥០រៀល​ អនុវត្តចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦​

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​យប់​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០២៦ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា​ ក្នុងរយៈពេល​៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៧​ ខែមីនា​​​ ឆ្នាំ២០២៦​ រហូតដល់​ថ្ងៃ​ជូនដំណឹង​បន្ទាប់​ តម្លៃប្រេងសាំងធម្មតា តម្លៃ ៥,៥០០រៀល ខណៈប្រេងម៉ាស៊ូតត្រូវលក់​៦,៥៥០រៀល។ តម្លៃនេះអនុវត្តចាប់ពីម៉ោង​( ០០)ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ។

រាជរដ្ឋាភិបាល បានបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥ សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ ជីវភាពរបស់ប្រជាពលរដ្ឋ និងបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើសពី ១០០ដុល្លារ/បារ៉ែល។

ដូច្នេះ ថ្លៃលក់រាយប្រេងឥន្ធនៈដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ គឺត្រូវលក់ ៥ ៥០០រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា (Gasoline 92) និង ៦ ៥៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត (Gasoil 10ppm)៕ដោយ​៖តារា​


ចែករំលែក៖