ខ្សែប្រយុទ្ធស្បែកខ្មៅប្រេស៊ីល Vinicius Jr របស់ Real Madrid បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ ខណៈដែលក្រុមអេស្ប៉ាញបានឡើងទៅកាន់វគ្គ 1/4 ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ ដោយបានយកឈ្នះក្រុម Manchester City ដែលសល់គ្នា 10 នាក់ក្នុងលទ្ធផល 2-1 ក្នុងការប្រកួតដ៏រីករាយនៅកីឡដ្ឋាន Etihad ដើម្បីបញ្ចប់ការទទួលជ័យជម្នះសរុបទាំងពីរជើង 5-1។
នៅប្រទេសទេសអង់គ្លេសជាមួយគ្នានោះគ្រាប់បាល់ស៊ុតបញ្ចូលទីពីកីឡាករ Eberechi Eze និង Declan Rice បានជួយឱ្យក្រុម Arsenal យកឈ្នះលើក្រុម Bayer Leverkusen 2-0 ខណៈដែលក្រុមកាំភ្លើងធំទទួលបានកៅអីរបស់ពួកគេក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។
Arsenal នឹងប្រកួតជាមួយ Sporting ក្នុងវគ្គ 8 ក្រុមចុងក្រោយ បន្ទាប់ពីក្រុមព័រទុយហ្គាល់បានវាយបកវិញយ៉ាងខ្លាំងពីលទ្ធផល 3-0 មុនពេលចាប់ផ្តើមការប្រកួតដើម្បីទម្លាក់ Bodo/Glimt ដោយរកបានចំនួន 5 គ្រាប់វិញក្នុងជើងទីពីរ។
ចំណែកក្រុមការពារតំណែងជើងឯក Paris St Germain បានទម្លាក់ក្រុមតោខៀវ Chelsea ក្នុងលទ្ធផល 3-0 នៅកីឡដ្ឋាន Stamford Bridge ដោយបានធ្វើឱ្យក្រុមគូប្រជែងនៅទ្វីបអឺរ៉ុបបានយកឈ្នះលើក្រុមតោខៀវ Chelsea សរុបទាំងពីរជើង 8-2 ។
PSG នឹងជួប Liverpool ឬ Galatasaray ក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រនៅខែក្រោយ៕

ដោយ៖ ភារៈ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច