ភ្នំពេញ៖ នារីម្នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បន្តាប់ពីជិះម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY ជិះទៅបុកពីក្រោយរថយន្តដឹកទឹកកក មួយគ្រឿងដែលកំពុងឈប់ដាក់ទឹកកកឱ្យដេប៉ូមួយកន្លែង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង៥:៥០នាទីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុមានប្រជាពលរដ្ឋបានឃើញនារីម្នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បន្តាប់ពីជិះម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY ពាក់ផ្លាកលេខ ភ្នំពេញ1LK-7128 បានជិះទៅបុករថយន្តដឹកទឹកកក មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AG-4992 ពីក្រោយដែលកំពុងឈប់ដាក់ទឹកកកឱ្យដេប៉ូមួយកន្លែង និងបណ្តាលឱ្យម៉ូតូរងការខួចខាតយ៉ាងដំណំ។
ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានចុះមកដល់ធ្វេីការវាស់វែងរថយន្តនិងម៉ូតូយកទៅរក្សាទុក។ ចំណែកឯសពជនរងគ្រោះសមត្ថកិច្ចប្រគល់ឱ្យសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖ ស រស្មី
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច