ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត៣គ្រឿងបុក​បន្ត​គ្នាលើផ្លូវល្បឿនលឿនបណ្ដាលឱ្យស្លាប់​៣​នាក់ ​របួសធ្ងន់​ស្រាល​៣​នាក់​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖ បុរស​ជនជាតិ​ខ្មែរ​ចំនួន​៣​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ​ចំណែក​ជនជាតិ​ចិន​បាន​រង​របួសធ្ងន់​ស្រាល​ចំនួន​៣​នាក់ ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​ព្យាបាល​ភ្លាម​ៗ ​ក្នុងគ្រោះថ្នាក់ចរាចរណ៍​​រថយន្ត​ចំនួន​៣​គ្រឿង​បុក​បន្តកន្ទុយ​គ្នា​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​យ៉ាង​ពេញទំហឹង​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្ដាល​អ​ធ្រា​ត្រ​។

ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​០២​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៦​នៅ​លើ​ផ្លូវ​ល្បឿន​លឿន ត្រង់​ចំណុច​គីឡូ​លេខ​(57+800) ​ស្ថិត​នៅ​ក្នុងភូមិ​ក្រាំង​តា​តន់ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​ឱ្យ​​ដឹង​ថា​ រថយន្តទាំង៣ គ្រឿងខាងលើ រួមមាន រថយន្ត​១គ្រឿង ម៉ាក TOYOTA TUNDRA ពណ៌ ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2AK- 6866 បើកបរ​ដោយ​ឈ្មោះ​ម៉ុ​ក គី​ម​ហាប់​  ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ។ អ្នក​រួម​ដំណើរ​មនុស្ស​ចំនួន​២​នាក់ ៖ ទី​១/​ឈ្មោះ អុល ចាន់​រ៉ុ​ម​  ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ជួន ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល​  និង​ទី​២/​ឈ្មោះ ផា​ន ភក្ត្រា ភេទ​ប្រុស​អាយុ​២៤ ឆ្នាំ រស់នៅ​ភូមិ​រកា​ធំ សង្កាត់​រការ​ធំ ក្រុង​ច្បារមន ​ខេត្តកំពង់ស្ពឺ។

រថ​យន្ត​១ គ្រឿងទៀត​ ម៉ាក​ HYUNDAI 5T ពណ៌​ស ផ្លា​ក​លេខ កំពត 3A-2735 អ្នកបើកបរ​មិន​ស្គាល់​អត្ត​ស​ញ្ញ​ណ​(​បាន​រត់គេច​ខ្លួន​ក្រោយ​ពេល​កើតហេតុ​រួច​) ។

​រថយន្ត​១​គ្រឿង​ទៀតម៉ាក GAC M8 ពណ៌ខ្មៅពាក់​ផ្លា​ក​ លេខ ភ្នំពេញ​2CE-9382 បើកបរ​ដោយ​ឈ្មោះ JIANG TIANQIAO ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​(​ជនជាតិ​ចិន​) កាន់​លិខិតឆ្លងដែន​លេខ​EF 9100394 មាន​អ្នក​រួម​ដំណើរ​២​នាក់​៖ ទី​១/​ឈ្មោះ JIANG XIN ភេទ​ប្រុស​អាយុ​៣៥​ ឆ្នាំ​(​ជនជាតិ​ចិន​)និង​ទី​២/​ឈ្មោះ HIANG WEI ភេទ​ប្រុស​អាយុ​៥៨​ឆ្នាំ​(​ជនជាតិជនជាតិ។ ទាំង​៣​នាក់​ស្នាក់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​ឱ្យ​ដឹងទៀត​​ថា​ នៅ​មុន​ពេល​កើតហេតុ មាន​រថយន្ត​០១ គ្រឿង ម៉ាក TOYOTA TUNDRA ពណ៌ស បើកបរ​តាម​បណ្ដោយ​ផ្លូវ​ល្បឿន​លឿន​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច (​ភ្នំពេញ -​ខេត្ត​ព្រះ​សីហ​នុ​) លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតបហេតុ​ខាងលើ បាន​បុក​ពីក្រោយ​ថ​យន្ត​១ គ្រឿង ម៉ាក​HYUNDAI 5T ពណ៌ស ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​ពេញទំហឹង បន្ទាប់​មក​ក៏​មាន​រថយន្ត​១​គ្រឿង​ទៀត ម៉ាក GAC M8 ពណ៌ខ្មៅ ដែល​កំពុង​បើកបរ​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច បាន​ទៅ​បុក​រថយន្ដ​TUNDRA ដែល​បាន​ជួប​គ្រោះថ្នាក់​នោះ​យ៉ាង​ពេញ ទំហឹង បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ដែល​ជិះ​ក្នុង​រថយន្ត​ TUNDRA ​ស្លាប់​ទាំង​០៣​នាក់ ដែលជនរងគ្រោះរួម​មាន(ឈ្មោះ​ម៉ុ​ក គឺ​ម​ហាប់ ឈ្មោះ​អុល ចាន់​រ៉ុ​ម និងឈ្មោះ​​ផា​ន ភក្ត្រា )​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​ និង​រង​របួស​មនុស្ស​ធ្ងន់​/ ស្រាល​ចំនួន​៣ នាក់​ ជា​ជនជាតិ​ចិន​ ។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ដឹង​ថា​ក្រោយ​វាស់វែង​នៅ​កន្លែង​កើតហេតុ​ សព​ជន​រង​គ្រោះ​ទាំង​៣​នាក់​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

នគរបាល​ជំនាញ​បាន​ស្ទូច​យក​រថយន្ត​ទាំង​០៣ គ្រឿង​ដែល​រង​ការ​ខូចខាត​កម្រិត​ធ្ងន់ មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

ដោយ៖ សូរិយា


ចែករំលែក៖