ព័ត៌មានទាន់ហេតុការណ៍៖

លោក ទូច គង្គា តំណាងឯកឧត្តមអភិបាលខេត្តបានចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាបប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦

ចែករំលែក៖

ភ្នំពេញ ៖ នៅម៉ោង៨និង០០នាទីព្រឹកពុធ១៥រោចខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី១៨ ខែមីនា​ ឆ្នាំ២០២៦​ លោក ទូច គង្គា អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តបានចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងធនធានទឹកនិងឧតុនិយម  គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាបប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម  ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម(ក្បាលថ្នល់) រាជធានីភ្នំពេញ ។

​ស្ទឹងត្រែងបេះដូងខ្ញុំ❤️❤️❤️💐💐💐

នាំគ្នាចូលរួមគាំទ្រចំពោះការអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង🤝🫶👏❤️❤️❤️💐💐💐 ៕

ដោយ ៖ សិលា


ចែករំលែក៖