ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំង ឧត្តមសេនីយ៍ឯក ជឹម​​ សុខ ជានាយក នាយកដ្ឋានបុគ្គលិក​ ក្រសួងការពារជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យតែងតាំង ឧត្តមសេនីយ៍ឯក ជឹម​​ សុខ ជានាយក នាយកដ្ឋានបុគ្គលិក​ ក្រសួងការពារជាតិ។

យោងតាមអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលសារព័ត៌មាន ទទួលបាននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា «ត្រូវបានតែងតាំងមុខតំណែង នាយទាហាន នៃកងយោធពលខេមភូមិន្ទ ជូនឧត្តមសេនីយ៍ឯក ជឹម សុខ អត្តលេខ ០០០៦៤៦ ជានាយក នាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ»។

សូមបញ្ជាក់ថា ការតែងតាំងលោកឧត្តមសេនីយ៍ឯក ជឹម សុខ គឺជំនួសនាយឧត្តមសេនីយ៍ មាស សំអុល ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ៕

ដោយ ៖ សិលា


ចែករំលែក៖