ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រថៃដែលសោយទិវង្គតមានទ្រព្យសម្បត្តិប៉ុន្មាន?

ចែករំលែក៖

ប្រទេសថៃ៖ របាយការណ៍កាលពីឆ្នាំ ២០១១កន្លងទៅបានបង្ហាញថា ព្រះមហា ក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត ដែល ត្រូវបានគេស្គាល់ថា ជាព្រះបាទរាមាទី៩ នោះមានទ្រព្យសម្បតិ្តសរុបគិតតម្លៃជាទឹកប្រាក់ប្រមាណ៣០ពាន់លានដុល្លារ។ នេះ បើយោងតាមប្រភពពីទស្សនាវដ្តី Forbes ដែលជាទស្សនាវដ្តីដ៏ល្បីល្បាញរបស់ សហរដ្ឋអាមេរិក។ ព្រះមហាក្សត្រ ភូមិបុល ជាស្តេចដែលកាន់កាប់អំណាចយ៉ាង សម្បើមហើយដោយសារប្រជាប្រិយភាព បែបនេះហើយទើបធ្វើឲ្យទ្រង់ក្លាយជា ប្រធានបទរបស់មហាជនយកមកវែកញែកពិភាក្សាជាញឹកញាប់ ។

ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ជាស្តេចដែលបានសោយរាជ្យសម្បត្តិយូរជាងគេ និងជាស្តេចដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោកដែលបានរុញទម្លាក់ស្តេចប្រេងប្រុ៊យណេ Sultan Bolkiah ឲ្យធ្លាក់ទៅលំដាប់ទីពីរវិញ ។

ទ្រព្យសម្បត្តិដ៏ច្រើនមហាសាលរបស់ទ្រង់មានប្រភពមកពីក្រុមហ៊ុនដ៏ធំប្រចាំ ប្រទេសថៃ CPB និងអចលនទ្រព្យជាច្រើន កន្លែង។ ក្នុងនោះរួមមានដីទំហំប្រហែល ១៤គីឡូម៉ែត្រការ៉េដែលស្ថិតក្នុងទីក្រុង បាងកក ដែលរាជវង្សានុវង្សទ្រង់កាន់កាប់ផ្ទាល់។ ផ្ទៃដី៧ភាគរយនៃដីរបស់ទ្រង់លាតសន្ធឹងលើតំបន់ពាណិជ្ជកម្មដោយត្រូវបានដាក់ជួលប្រចាំឆ្នាំដែលមានតម្លៃថ្លៃជាង ទីផ្សាររហូតដល់៤ភាគរយ។ ក្នុងឆ្នាំ២០១០ ប្រាក់ចំណូលបានមកពីអចលនទ្រព្យមាន ចំនួន២,៥ពាន់លានបាត ដែលស្មើនឹង៨០ លានដុល្លារ។ ទីតាំងដ៏សំខាន់មួយនៃដី របស់ទ្រង់ ស្ថិតនៅក្បែរ Central World ហាងលក់ទំនិញធំៗ ។ ទីតាំងផ្សេងទៀត មាននៅក្បែរសណ្ឋាគារធំៗចំនួនបួននៅ ក្នុងប្រទេសថៃ។ ក្រុមហ៊ុនCPB បាន បញ្ជាក់ថា ខ្លួនមានកិច្ចសន្យាជួលដីរហូត ដល់៤០ពាន់កន្លែងដែលក្នុងចំណោមនោះមាន១៧ពាន់កន្លែងស្ថិតក្នុងទីក្រុងបាងកក។

ថ្មីៗនេះទ្រង់បានធ្វើការវិនិយោគទៅលើក្រមហ៊ុនធានារ៉ាប់រង Deves ជា លក្ខណៈឯកជនផងដែរ ។ ដើម្បីឲ្យកាន់តែងាយស្រួលក្នុងការវាយតម្លៃទៅលើទ្រព្យ សម្បត្តិរបស់ទ្រង់គឺក្រុមហ៊ុន CPB មាន ភាគហ៊ុន២៣ភាគរយ ក្នុងធនាគារ Siam Commercial ដែលជាធនាគារធំជាងគេនៅ ប្រទេសថៃដែលធនាគារនេះមានទឹកប្រាក់ចំនួន១៣ពាន់លានបាត ។

ទ្រង់មានភាគហ៊ុនក្នុងក្រុមហ៊ុន CPB នេះ៣២ភាគរយដែលមានតម្លៃជាទឹកប្រាក់១២,៦ពាន់លានដុល្លារនៅក្នុងឧស្សាហ កម្ម។ ក្រុមហ៊ុនCPB មានប្រាក់ចំណូល សរុបប្រមាណ៩ទៅ១១ពាន់លានបាតក្នុងមួយឆ្នាំៗគិតចាប់ពីឆ្នាំ២០០៨មក។ ហេតុនេះបើទោះបីជាប្រទេសថៃជួបវិបត្តិនក្តី (វិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៩)ទ្រង់នៅតែ អាចរកបានប្រាក់២៩០លានដុល្លារថែមទៀតដែរ ។

បើប្រៀបធៀបនឹងសហគ្រាសដ៏ធំជាងគេក្នុងប្រទេសថៃរបស់លោក Dhanin Chearavanont ស្ថាបនិករបស់ក្រុមហ៊ុន CP Group ដែលមានតម្លៃជាទឹកប្រាក់៧,៤ពាន់លានដុល្លារនោះក្រុមហ៊ុនរបស់ស្តេចថៃនៅតែមានទំហំធំជាង។ ហេតុនេះហើយ បានជាទស្សនាវដ្តី Forbes បានដាក់ទ្រង់ ក្នុងចំណាត់ថ្នាក់ជាស្តេចដែលមានជាងគេក្នុងប្រទេសថៃ និងពិភពលោក ៕ ហេង សូរិយា

ddddddd


ចែករំលែក៖