ព័ត៌មានទាន់ហេតុការណ៍៖

ឃាតក ដែលកាប់សម្លាប់ជនរងគ្រោះ២នាក់ប្តីប្រពន្ធ ប្តីបានស្លាប់ ប្រពន្ធរងរបួស ត្រូវតុលាការកាត់ទោស ដាក់​ពន្ធនាគារ​ចំនួន​៨ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៨​ខែ​មីនា​ឆ្នាំ​២០២៦​ បាន​ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​លេីជន​ជាប់​ចោទ​ឈ្មោះ​ ឃុត ខេន ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិដូនច្រែង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​ ដាក់​ពន្ធនាគារ​ចំនួន​៨ឆ្នាំ​ ពី​បទ​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​សារ​មរណភាព​នៃ​ជន​រងគ្រោះ​ និង​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​(ប្រេី​កាំបិត​កាប់​បណ្តាល​ឲ្យ​ស្លាប់​ពេល​ទៅ​ដល់​មន្ទីរ​ពេទ្យ​ និង​កាប់​ប្រពន្ធ​របស់​សព​បណ្តាល​ឲ្យ​របួស​)​។

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ម៉ោង១៥:០០នាទី សមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅចំណុចភូមិដូនច្រែង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីឃាតកម្ម និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖