អន្តរជាតិ ៖ រទេះភ្លើងចំនួន ៣៥០១ ជើង និង ដឹកជញ្ជូន កុងតឺន័រ ចំនួន៣សែន៥ ម៉ឺន២ពាន់ TEU ដែល កើនឡើង៣២ភាគរយនិង២៥ភាគរយ ដោយឡែកពីគ្នា បើប្រៀបធៀប នឹងរយៈពេល ដូចគ្នានៃឆ្នាំមុន ។ល។ ពីខែមករាដល់ខែកុម្ភៈឆ្នាំនេះ “តារាង ពិន្ទុ”នៃរទេះភ្លើងចិន-អឺរ៉ុប មាន ភាព លេចធ្លោ នៅចំពោះមុខ ស្ថានការណ៍អន្តរជាតិដ៏រង្គោះរង្គើនិងសេដ្ឋកិច្ចពិភពលោកដែល ចុះទន់ខ្សោយ ។ តាម ការស្ទង់មតិ របស់ បណ្តាញ ទូរទស្សន៍ CGTN នៃអគ្គស្ថានីយ វិទ្យុនិង ទូរទស្សន៍ មជ្ឈិមចិន ចំពោះ អ្នកផ្តល់បទសម្ភាសន៍ នៅ ទូទាំងពិភពលោក ឱ្យដឹងថា អ្នកផ្តល់ បទសម្ភាសន៍ ចំនួន៨៨,៨ភាគរយ យល់ឃើញថា រទេះភ្លើងចិន-អឺរ៉ុប បានបង្ហាញពី ការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិនក្នុងការជំរុញការបើកទូលាយ កម្រិតខ្ពស់ ចំពោះអន្តរជាតិ និងជំរុញការបង្កើតសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ ។
ការស្ទង់មតិ បានបង្ហាញឱ្យដឹងថា អ្នកផ្តល់ បទសម្ភាសន៍ ចំនួន ៩១,២ ភាគរយ បាន យល់ឃើញថា ការដំណើរការនៃ រទេះភ្លើងចិន-អឺរ៉ុបបានលើកកម្ពស់ប្រសិទ្ធភាពឡូជីស្ទិកអន្តរជាតិ និងកាត់បន្ថយថ្លៃដើមនៃពាណិជ្ជកម្មអន្តរជាតិ ។ អ្នកផ្តល់ បទសម្ភាសន៍ ចំនួន ៩១,៨ ភាគរយ បានថ្លែងថា រទេះភ្លើងចិន-អឺរ៉ុបបានបង្កើតជា វេទិកាថ្មីសម្រាប់ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចចិន-អឺរ៉ុប ហើយ អ្នកផ្តល់ បទសម្ភាសន៍ ចំនួន ៨២,៧ ភាគរយបានយល់ឃើញថា រទេះភ្លើងចិន-អឺរ៉ុបបានបំពេញបន្ថែមកម្លាំងចលករដ៏នឹងនរ ជាបន្តបន្ទាប់ សម្រាប់ ការងើបឡើងវិញនៃ សេដ្ឋកិច្ច ពិភពលោក ។
ការស្ទង់មតិលើកនេះ ធ្វើឡើងតាម វេបសាយ ៥ ភាសា របស់ បណ្តាញ CGTN រួម មាន ភាសា អង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ី ក្នុងរយៈពេល ២៤ ម៉ោង ក៏មានអ្នកប្រើ ប្រាស់ បណ្តាញអ៊ីនធឺណិត ចំនួន ៩១២៨ នាក់ បានចូលរួមការបោះឆ្នោត ព្រមទាំង បញ្ចេញ មតិ ផងដែរ ៕

ប្រភព ៖ (CCFR)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច