ព័ត៌មានទាន់ហេតុការណ៍៖

ការធ្វើដំណើរនៅរដូវផ្ការីក

ចែករំលែក៖

អន្តរជាតិ ៖ លោក​Xi Jinpingតែងតែដកស្រង់អត្ថបទបុរាណដើម្បីកោតសរសើរនិទាឃរដូវ។ នៅ​ក្នុងគំនិតរបស់លោក ​និទាឃរដូវគឺជារដូវកាល​នៃការ​ងើបឡើងវិញ​និង​ជាពេលវេលា​សម្រាប់​សាបព្រួសគ្រាប់ពូជនៃក្តីសង្ឃឹម។ “ផែនការប្រចាំឆ្នាំចាប់ផ្តើមនៅនិទាឃរដូវ” ​នេះមិន​ត្រឹមតែ​អនុវត្តចំពោះការដាំដុះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអនុវត្តចំពោះការអភិបាលកិច្ចរដ្ឋ។

បន្ទាប់ពីការ​បិទបញ្ចប់​នៃមហាសន្និបាត​សភា​ទូទាំង​ប្រទេស​ទាំងពីរ​នៅ​ឆ្នាំ២០២៤ ​លោក​Xi Jinpingបានចុះត្រួតពិនិត្យការងារ​នៅ​ខេត្តហ៊ូណាន។នៅភូមិZhongping លោក​បាន​សាកសួរអំពីពេលវេលានៃការភ្ជួររាស់និទាឃរដូវ​និងការដាំស្រូវ ​ហើយ​បាន​លើកឡើង​ពី​មួយ​ម៉ាត់​ថា សុភាសិត “នៅ​ភាគខាងត្បូង​ដាំ​ស្រូវ​មុន​ថ្ងៃទី១ ខែឧសភា”​។​ប្រការនេះ​បាន​បង្ហាញ​យ៉ាងពេញ​លេញនូវ​ក្តីកង្វល់​របស់លោកចំពោះរដូវកាល​កសិកម្ម​និង​ជីវភាពរស់នៅរបស់ប្រជាជន។ ​ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ​ចាប់ពីការស្វែងយល់ពី​អេកូឡូស៊ី​និងការសាកសួរ​អំពី​ជីវភាពរស់នៅរបស់ប្រជាជននៅក្រុង​Bijieខេត្តគុយចូវ ​រហូតដល់​ការដាំ​ដើមឈើ​នៅ​លើច្រាំងទន្លេYongding​ទីក្រុងប៉េកាំង ​ដំណើរកម្សាន្តនិទាឃរដូវរបស់លោក​Xi ​Jinping​បាន​បំពេញ​ដោយការយកចិត្តទុកដាក់​របស់លោកចំពោះប្រជាជន។

    រដូវផ្ការីក​គឺជាចំណុចចាប់ផ្តើមថ្មី​សម្រាប់កិច្ចខិតខំប្រឹងប្រែង។​នៅចំណុចដ៏សំខាន់នេះ ​លោក​​Xi Jinpingបានធ្វើការសម្រេចចិត្ត​បែបវិទ្យាសាស្ត្រ ​ដោយគ្រោង​និម្មាបនកម្ម​ថ្មី​នៃ​ការ​អភិវឌ្ឍ​ វិលជុំទ្វេ​”​ ​ដែលនាំឱ្យសេដ្ឋកិច្ចចិនកើនឡើងដល់១៤០ទ្រីលានយាន់ប្រាក់ចិន​នៅឆ្នាំ២០២៥​។​ដោយផ្តោតសំខាន់​ទៅ​លើវិស័យ​បញ្ញាសិប្បនិម្មិតជាដើម ​លោកបាន​ជំរុញប្រទេសចិន​ឱ្យចូលទៅក្នុងកំពូលទាំងដប់នៃសន្ទស្សន៍នវានុវត្តន៍សកលជាលើកដំបូង។

ឆ្នាំ២០២៦​គឺជាឆ្នាំចាប់ផ្តើមនៃ​ការ​អនុវត្តផែនការ៥ឆ្នាំលើកទី១៥។​លោកXi Jinpingបានលើកទឹកចិត្តប្រទេសចិនឱ្យ “បោះជំហាន​តូច​នីមួយៗ​យ៉ាងម៉ឺងម៉ាត់ ​ប្រមូលជ័យជម្នះតូចៗទៅជាជ័យជម្នះដ៏អស្ចារ្យ” ​ដោយដឹកនាំប្រទេសឱ្យឈានទៅមុខ​ជាលំដាប់ ​​ដើម្បី​ឆ្ពោះទៅរកគោលដៅទំនើបកម្មរបស់ខ្លួននៅឆ្នាំ២០៣៥៕

ប្រភព ៖ សិលា


ចែករំលែក៖