ភ្នំពេញ÷គ្រោះថ្នាក់មើលមិនឃើញទុក្ខជាន់លើទុក្ខ! បុរសម្នាក់បើករថយន្តមើលប្រពន្ធកុំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ក៍រេចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវទៀតរងការខូចខាត។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ខែមីនាឆ្នាំ ២០២៦ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខាងលិចស្ពានអាកាស៧មករា ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុឃើញមានរថយន្ត១គ្រឿងម៉ាក
ហាយលែនឌ័រមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AX-2565 បើកបរដោយបុរសម្នាក់ គោលបំណងទៅមើលប្រពន្ធដែលកុំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ លុះមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យខ្ទាតចេញពីជូរអស់ចំនួនបីកង់ ចំណែករថយន្តខូចខាតចំហៀងខាងឆ្វេង ដាច់កាឡេកង់មុខនិងបែកកង់ក្រោយទៅមុខលែងរួច តែសំណាងល្អអ្នកបើកបរមិនរងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងស្ទូចយករថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ÷ចន្ទ លីហ្សា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច