ព័ត៌មានទាន់ហេតុការណ៍៖

លោក ទូច គង្គា អញ្ជើញបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីមន្ទីរធនធានទឹក និងឧតុនិយម និងសហគមន៏កសិករប្រើប្រាស់ទឹកដើម្បីពង្រឹកសមត្ថភាពននិងឲ្យយល់ដឹងពីលិខិតបទដ្ឋានគតិយុត្តមួយចំនួន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ លោក ទូច គង្គា អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃអង្គារ៦កើតខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីមន្ទីរធនធានទឹក និងឧតុនិយម និងសហគមន៏កសិករប្រើប្រាស់ទឹក ដើម្បីពង្រឹកសមត្ថភាពនិងឲ្យយល់ដឹងពីលិខិតបទដ្ឋានគតិយុត្តមួយចំនួនរួមមានច្បាប់ អនុក្រឹត្យ ប្រកាស សារាចរណែនាំ និងគោលនយោបាយពាក់ព័ន្ធនឹងការប្រើប្រាស់ទឹក វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយនាយកដ្ឋាន ធារាសាស្រ្តកសិកម្មនៃក្រសួងធនធានទឹក និងឧតុនិយមសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង។

ស្ទឹងត្រែងបេះដូងខ្ញុំ❤️❤️❤️💐💐💐

នាំគ្នាចូលរួមគាំទ្រចំពោះការអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង🤝🫶👏❤️❤️❤️💐💐💐 ៕

 


ចែករំលែក៖