ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កម្លាំងការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ដែលជាមេបញ្ជាការ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ១៦និង៤០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅចំណុចទីលានចាក់សំរាម ស្ថិតក្នុងភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដែលជនសង្ស័យត្រូវបានឃាត់ខ្លួន÷

១.ឈ្មោះ រិទ្ធី រស្មី ហៅ កណ្តុរ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរគ្មាន រស់នៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ,២.ឈ្មោះ បូរ សំពិសិដ្ឋ ហៅ អាម៉ាប់ ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរគ្មាន រស់នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ៣.ឈ្មោះ ប៉ោយ ឈុនលី ហៅ ជា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរគ្មាន រស់នៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង, ៤.ឈ្មោះ រួន សារ៉ា ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរគ្មាន រស់នៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង

៥.ឈ្មោះ ចេង រី ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ។

វត្ថុតាងដកហូតរួមមាន÷

១.គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌ស ថ្លា ម៉ាទឹកកក (ICE) ចំនួន ៥៣កញ្ចប់ ទម្ងន់ ៥៤.៣៩ ក្រាម (ថ្លឹងទាំងសំបក)

២.គ្រឿងញៀនប្រភេទកេតាមីន (K) ចំនួន ០៣ កញ្ចប់ ទម្ងន់ ២.១៩ក្រាម (ថ្លឹងទាំងសំបក)

៣.គ្រឿងញៀនប្រភេទអ៉ីចស្តាស៊ី ចំនួន ០២កញ្ចប់ ទម្ងន់ ១.៥៧ក្រាម (ថ្លឹងទាំងសំបក)

៤.ទូរស័ព្ទចំនួន ០២គ្រឿង

៥.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០២ គ្រឿង

៦.កាំភ្លើងខ្យល់ចំនួន ០១ដើម

៧.ម៉ូតូ ចំនួន ០៣ គ្រឿង

៨.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០១

៩.ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន

១០.កាំបិតចំនួន ០៣ដើម

១១.ដាវចំនួន ០១ដើម ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីកសាងសំណុំចាត់ការតាមនីតិវិធី៕


ចែករំលែក៖