ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Grabគ្រោងនឹងចំណាយប្រាក់ 600 លានដុល្លារដើម្បីទិញអាជីវកម្មដឹកជញ្ជូនអាហារ Foodpanda នៅតៃវ៉ាន់

ចែករំលែក៖

ក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនដឹកអ្នកដំណើរ និងដឹកជញ្ជូនធំបំផុតនៅអាស៊ីអាគ្នេយ៍ គ្រោងនឹងចំណាយប្រាក់ 600 លានដុល្លារ ដើម្បីទិញអាជីវកម្មដឹកជញ្ជូនអាហារ Foodpanda នៅ តៃវ៉ាន់ ពីក្រុមហ៊ុន Delivery Hero ក្នុងការពង្រីកអាជីវកម្មក្រៅតំបន់ជាលើកដំបូង។

ការទិញនេះនឹងផ្តល់ឱ្យ Grab មានមូលដ្ឋានអាជីវកម្មដឹកជញ្ជូនដ៏សំខាន់នៅក្រៅអាស៊ីអាគ្នេយ៍ ដើម្បីគាំទ្រយុទ្ធសាស្ត្រពង្រីក ដែលផ្អែកលើបច្ចេកវិទ្យា AI សេវាកម្មថ្មីៗ និងការវិនិយោគនៅក្រៅប្រទេស។

នាយកប្រតិបត្តិ និងសហស្ថាបនិក Anthony Tan បាននិយាយថា៖

“នេះជាជំហានធម្មតាបន្ទាប់សម្រាប់ Grab ព្រោះបទពិសោធន៍របស់យើងនៅអាស៊ីអាគ្នេយ៍សមស្របជាមួយទីផ្សារនេះយ៉ាងខ្លាំង។”

ក្រុមហ៊ុនបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនៅតែរង់ចាំការអនុម័តពីអាជ្ញាធរ និងលក្ខខណ្ឌផ្សេងៗ ហើយគ្រោងបញ្ចប់នៅ ពាក់កណ្តាលទីពីរឆ្នាំ 2026។ វាត្រូវបានរំពឹងថានឹងបន្ថែមចំណូល (EBITDA) យ៉ាងហោចណាស់ 60 លានដុល្លារ នៅឆ្នាំ 2028។

អាជីវកម្ម Foodpanda នៅតៃវ៉ាន់បានបង្កើតតម្លៃប្រតិបត្តិការសរុបប្រហែល 1.8 ពាន់លានដុល្លារ នៅឆ្នាំ 2025 ហើយមានប្រាក់ចំណេញលើមូលដ្ឋាន EBITDA (មិនរាប់បញ្ចូលចំណាយក្រុមហ៊ុនមេ)។

កាលពីខែកុម្ភៈ Reuters បានរាយការណ៍ថា Grab កំពុងដាក់គោលដៅកំណើនចំណូលលើស 20% ក្នុងមួយឆ្នាំ ក្នុងរយៈពេល 3 ឆ្នាំ និងគ្រោងបង្កើន EBITDA ដល់ 1.5 ពាន់លានដុល្លារ នៅឆ្នាំ 2028។

ក្រុមហ៊ុនក៏បញ្ជាក់ថា នឹងបញ្ចូលអ្នកប្រើប្រាស់ អ្នកលក់ និងអ្នកបើកបរ ទៅក្នុងកម្មវិធី Grab ឲ្យរួចរាល់នៅដើមឆ្នាំ 2027។

ខាង Delivery Hero នាយកប្រតិបត្តិ Niklas Oestberg បាននិយាយថា ការលក់អាជីវកម្មនៅតៃវ៉ាន់គឺជា “ជំហានដំបូងសំខាន់” ក្នុងការត្រួតពិនិត្យយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ហើយប្រាក់ដែលទទួលបាននឹងប្រើសម្រាប់បង់បំណុល៕


ចែករំលែក៖