ខេត្តកណ្តាល : ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជនជ្រាប បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ពាក់ព័ន្ធករណីយកចិញ្ចើមផ្លូវដាក់លក់ដូរធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់នៅទីតាំងជិតស្ពានព្រែកតាមាក់ ផ្លូវជាតិលេខ៦ ស្រុកមុខកំពូល។
ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកអធិការនគរបាលស្រុកមុខកំពូលបានបញ្ជាកម្លាំងជំនាញចុះចាត់ការករណីខាងលើ។
ជាលទ្ធផល៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៣និង០០នាទី កម្លាំងផែនការងារសណ្ដាប់ធ្នាប់ចរាចរណ៍ស្រុកមុខកំពូល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកអញ្ចាញ ដឹកនាំកម្លាំងប្រជាការពារឃុំព្រែកអញ្ចាញចុះធ្វើសណ្ដាប់ធ្នាប់លើផ្លូវជាតិលេខ6A នៅចំណុចស្ពានព្រែកតាមាក់ត្រើយខាងលិច អ្នកលក់ដូរនៅមុខរោងចក្រ SK ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ណែនាំមិនឱ្យលក់ដូរនៅលើចំណីផ្លូវ និងចតម៉ូតូ រថយន្តនៅលើចំណីផ្លូវដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍និងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ៕

ប្រភព : ស្នងការដ្ឋាននគរបាលខេត្តកណ្តាល
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច