ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមក្មេងទំនើងដែលដេញកាប់គ្នាទៅវិញទៅមកត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនបាន២នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្មេងទំនើង២នាក់ក្នុងចំណោមបក្ខពួក៥នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមស្រាវជ្រាវឃាត់ខ្លួនបានក្រោយពីពួកគេបានធ្វើសកម្មភាពដេញវាយកាប់គ្នាទៅវិញទៅមក។

ករណីឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះកាលពីវេលាម៉ោង១២និង៣៥នាទីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបាននោះទី១ឈ្មោះ ច័ន្ទ តារ៉ាដាវីដ ភេទប្រុសអាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ទី២ឈ្មោះ ហុង ដាវីន ភេទប្រុសអាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិន្ទរ៉កខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍អូរបែកក្អមបានឲ្យដឹងទៀតថា កាលពីថ្ងៃទី២៤ វេលាម៉ោងប្រហែល៤រសៀល ក្រុមក្មេងទំនើងទាំង២ក្រុមបានបើកការដេញវៃកាប់គ្នាទៅវិញទៅមកនៅកន្លែងផ្ទះលក់ការហ្វេ១កន្លែងស្ថិតនៅចំណុចកើតហេតុខាងលើបណ្តាលរងការខូចខាតទូរកល់ឥវ៉ាន់ម្ចាស់ផ្ទះទៀតផងក្រោយមកពួកគេបានរត់គេចបាត់អស់។ លុះដល់វេលាព្រឹកថ្ងៃទី២៥ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានទាំង២ក្រុមប៉ុន្តែក្នុង១ក្រុមជាត់បានម្នាក់ហើយសមត្ថកិច្ចកំពុងតាមស្រាវជ្រាវរកបក្ខពួកបន្តទៀត។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមនីតិវិធីបន្ត៕

ដោយ÷ចន្ទ លីហ្សា


ចែករំលែក៖