ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកចោមរោមមើលសាកសពទារកម្នាក់ ខណៈត្រូវបានគេប្រទះឃើញអណ្ដែតទឹកស្ទឹងពោធិ៍សាត់ ដែលគេសង្ស័យទើបតែបង្កើតកូនរួចនៅក្នុងមន្ទីរពេទ្យបង្ងែកខេត្តពោធិ៍សាត់ ហើយអាចយកមកបោះចោលនៅចំណុចនេះកាលពីប៉ុន្មានថ្ងៃមុន ។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោ២រសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នៅមាត់ទឹកស្ទឹងពោធិ៍សាត់ ត្រង់ចំណុចកោះសំពៅមាសមុខសាលាខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុនិយាយថា សាកសពទារកនោះជាកុមារា តែគេមិនដឹងថា មានអាយុប៉ុន្មានថ្ងៃ ឬខែនោះទេ តាមការប៉ាន់ស្មានអាយុមិនទានបាន១អាទិត្យផង ហើយសាកសពមានសភាពហើមស្អុយរលួយទៅហើយ ។
ប្រភពព័ត៌មាននៅទីនោះបន្តថា សាកសពទារកនេះ អាចម្ដាយកំណាចរបស់គេ ទើបតែនឹងបង្កើតរួចប៉ុន្មានថ្ងៃនេះឯង ហើយក៏អាចបង្កើតកូននេះនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ដែលនៅក្បែរនេះដែរនោះ ទំនងអាចបង្កើតកូនរួចប៉ុន្មានម៉ោងក្រោយ ក៏យកមកបោះចោលនៅទីនេះក៏ថាបាន។
ប្រភពព័ត៌ពីសមត្ថកិច្ចចុះទៅពិនិត្យនៅទីនោះនិយាយប្រាប់ខ្លះៗដែរថា ករណីនេះកម្លាំងនឹងស្រាវជ្រាវ ចំណែកសាកសពទារកកុមារាត្រូវអាជ្ញាធរ មានសមត្ថកិច្ចយកទៅចាត់ចែង ៕
ប៉ឹម ពិន