ខេត្តព្រៃវែង៖ រថយន្តកុងតឺន័របុករថយន្តដឹកហ្គាសយីហោ Dong ពីក្រោយបណ្តាលឲ្យរថយន្តកុងតឺន័រខូចយ៉ាងដំណំ តែមិនបណ្តាលឲ្យរងរបួសដល់អាយុជីវិតមនុស្សឡើយ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង២រំលង អាធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិ១ ស្ថិតក្នុងភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តស្វាយរៀង។
ប្រភពពីកន្លែងកើតហេតុ អ្នកប៉ះកង់ឡានម្នាក់បាននិយាយថា មុនពេលកើតហេតុគេ ឃើញរថយន្តដឹកហ្គាសនោះឈប់អែបផ្លូវ តែមិនដឹងថា ឈប់ធ្វើអ្វីនោះទេ។ ប្រភពដដែលបន្តថា ស្រាប់តែក្រោយក៏ឮសម្លេងលាន់ប្រាវ និងលាន់ផ្ទុះកង់ឡាន។ គេនាំគ្នារត់ចេញទៅ មើលក៏ឃើញរថយន្តកុងតឺន័របុកគេពីក្រោយ តែមិនឃើញអ្នករងរបួសឡើយ។
ដោយឡែកសមត្ថកិច្ចនៅកន្លែងកើតហេតុកាលពីព្រឹកម្សិលមិញប្រាប់ថា ករណីនេះ បានកើតឡើងកាលពីម៉ោងជាង២យប់រំលងឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ម្លេះ។ សមត្ថកិច្ចបន្តថា មុនពេលកើតហេតុគឺរថយន្តដឹកហ្គាសឈប់ហើយអ្នកបើកបរចុះទៅនោម ស្របពេលកំពុងនោមក៏មានរថយន្តកុងតឺន័រនោះបុកគេពីក្រោយតែម្តង។
សមត្ថកិច្ចបញ្ជាក់ ឲ្យដឹងទៀតថា រថយន្តទាំងពីរគ្រឿងបើកបរស្របទិសគ្នា ពីកើតទៅលិចលើកំណាត់ផ្លូវជាតិ លេខ១ លុះមកដល់ចំណុចភូមិខាងលើក៏កើតហេតុគ្រោះថ្នាក់ចរាចរណ៍នេះតែម្តង តែមិន បណ្តាលឲ្យរងរបួសដល់អាយុជីវិតឡើយ គ្រាន់តែរបួសតៃកុងឡានកុងតឺន័របន្តិចបន្តួច។
សមត្ថកិច្ចបន្តថា រថយន្តដឹកហ្គាសម៉ាកHYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3D-2707 រីឯរថយន្តកុងតឺន័រម៉ាកHYNO ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 4A-1596 ហើយក្រោយកើតហេតុរថយន្តទាំង២គ្រឿងខាងលើត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរស្រុកព្រះស្តេច រងចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមច្បាប់ ៕ សហការី