ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងបេីកបុកគូទរថយន្តដឹកទឹកកកបណ្តាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តសាំយ៉ុងមួយគ្រឿងបេីកលឿនហ្រ័ងមិនស៉ីក៏ជ្រុលបុករថយន្តដឹកទឹកកពីក្រោយបណ្តាលឱ្យរងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧ព្រឹក​ ថ្ងៃទី២៦​ ខែមីនា​ ឆ្នាំ២០២៦​ នៅតាមបណ្តោយផ្លូវចមចៅ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តដឹកទឹកកកមួយគ្រឿងធ្វេីដំណេីរតាមបណ្តោយវីថីចោមចៅ​ ក្នុងទិសដៅពីលិចទៅកេីតលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តសាំយ៉ុង​ ពណ៌ស​ ពាក់ស្លាកលេខកំពង់ស្ពឺ​ 3B 3068 ធ្វេីដំណេីរមកពីក្រោយចាប់ហ្វ្រ័ងមិនជាប់ជ្រុលបុកគូទរថយន្តដឹកទឹកកកពេញទំហឹង​ បណ្តាលឱ្យភាគីខាងរថយន្តសាំយ៉ុងរងការខូចខាត​ ចំណែករថយន្តដឹកទឹកកកមិនខូចខាតនោះទេ។ 

ក្រោយមកភាគីខាងរថយន្តសាំយ៉ុងព្រមទទួលកំហុសដោយសារហ្វ្រ័ងមិនស៉ីទេីបឱ្យរថយន្តដឹកទឹកកកបន្តទៅៗដោយភាគីរថយន្តដឹកទឹកកកមិនទាមទាសំណងនោះទេ​ ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖