ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់គំរាមសម្លាប់បុរសម្នាក់ទៀតនិងលាក់ទុកអាវុធខុសច្បាប់នៅស្រុកគាស់ក្រឡ 

ចែករំលែក៖

ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលស្រុកគាស់ក្រឡបានឲ្យ ដឹងនៅព្រឹកថ្ងៃទី២៦ខែមីនេះថា នៅថ្ងៃទី២៤ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោង១៩និង១៥នាទី នៅចំណុចឆករកា ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានករណីគំរាមសម្លាប់ និងលាក់ទុកអាវុធខុសច្បាប់ដោយគ្មានការអនុញ្ញត មួយកើតឡើង បង្កដោយជន សង្ស័យម្នាក់ ឈ្មោះ ស្រឿន តារ៉ា ភេទប្រុស អាយុ៤៣ ឆ្នាំ រស់នៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានគំរាមគំហែងថា និងសម្លាប់ ទៅលើជនរងគ្រោះ ឈ្មោះ ឃីម យួន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្ត បាត់ដំបង ។

ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងជំនាញ រួមជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលដូនបា នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដឹកនាំដោយលោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនគរបាលស្រុកគាស់ក្រឡ បានចុះធ្វើស្រាវជ្រាវរហូតដល់ថ្ងៃទី២៥ ខែ មីនា ឆ្នាំ២០២៦ វេលាម៉ោង១៩និង១៥នាទី ទើបធ្វើឃាត់ខ្លួនជនសង្ស័យខាងលើ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដើម្បីធ្វើការសាកសួរ។

ក្រោយពីសាកសួរមក ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព យកកាំភ្លេីងខ្យល់បាញ់នៅក្បែរផ្ទះចំនួន ០២លេីក នៅត្រង់ចំណុចកើតហេតុ ខាងលើ ពិតប្រាកដមែន ។ មូលហេតុដោយ សារ ជនសង្ស័យជាមនុស្សប្រេីប្រាស់ថ្នាំញៀន និងមានគំនុំ។ វត្ថុតាងដកហូតរួមមាន៖ កាំបិតចំរុះ ចំនួន ២០ ដើម, កាំភ្លើងខ្យល់ចំនួន ០២ដើម, បំពង់ដែកពណ៌សចំនួន ០២ដើម, បំពង់ពណ៌លឿងសម្រាប់ធ្វើកាណុងកាំភ្លើងខ្យល់ចំនួន ០២ដើម, ឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន និងដែកកេះចំនួន២ដើម និងកញ្ឆាមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យខាងលេី ត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕


ចែករំលែក៖