ភ្នំពេញ : នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម :
១- ដើម្បីសុខដុនីយកម្មនៅលើពិភពលោក លុះត្រាតែបណ្តាប្រទេសជាពិសេសមហាអំណាចត្រូវគោរពច្បាប់អន្តរជាតិ។
២- បើមហាអំណាចនាំអាទិមិនគោរពច្បាប់ ពិភពលោកនឹងបាត់បង់សណ្តាប់ធ្នាប់?
៣- បើពិភពលោកបាត់បង់សណ្តាប់ធ្នាប់ អំពើអនាធិបតេយ្យនឹងកើតមានឡើងក្នុងពិភពលោក?
៤- ប្រទេសធំនិងខ្លាំងនឹងរំលោភឈ្លានពានប្រទេសខ្សោយតូចតាច សង្គ្រាមនឹងកើតមានឡើងរវាងប្រទេសនិងប្រទេស ។
៥- ដើម្បីជៀសវាងការរំលោភបំពានពីខាងក្រៅ ប្រទេសនីមួយៗត្រូវពង្រឹងខ្លួនឲ្យខ្លាំងទាំងសេដ្ឋកិច្ចនយោបាយនិងយោធា?
៦- ដោយសារពិភពលោកបាត់បង់សណ្តាប់ធ្នាប់ បណ្តាប្រទេសងាកមកពឹងខ្លួនឯងជាសំខាន់ហើយខិតខំបញ្ជារទិញគ្រឿងសព្វាវុធរៀងខ្លួនដើម្បីការពារខ្លួនឯង។
៧- MOUឆ្នាំ២០០០ធ្វើឡើងដោយភាគីកម្ពុជានិងសៀមនិងបានតម្កល់ទុកនៅអ.ស.ប. ភាគីសៀមគ្មានសិទ្ធិផ្លូវច្បាប់លុបចោលMOUនេះដោយឯកតោភាគីទេ?
៨- ភាគីសៀមកំពុងប្រឌិតរឿងចោទកម្ពុជាថារំលោភ MOUឆ្នាំ២០០០ ដើម្បីជាឡេះវ៉ៃខ្មែរ?
៩- សៀមចោទខ្មែរថាគំរាមកំហែងសៀម ដើម្បីវ៉ៃខ្មែរ?
១០- សៀមនៅតែរំកិលចូលមកក្នុងដែនអធិបតេយ្យខ្មែរដោយរាយលួសបន្លានិងដាក់ទូកុងតឺន័រ តើខ្មែរគំរាមសៀមឬសៀមរករឿងខ្មែរ?
ដោយ : លោក សុខ ឥសាន

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច