ព័ត៌មានទាន់ហេតុការណ៍៖

ប៉ាគីស្ថានបង្ហាញថា សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់សុទ្ធតែបង្ហាញជំនឿចិត្តចំពោះប៉ាគីស្ថានក្នុងការសម្របសម្រួលឱ្យមានការចរចា

ចែករំលែក៖

អន្តរជាតិ ៖ លោក Mohammad Ishaq Dar ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី ២៩ខែមីនាថា មេដឹកនាំប៉ាគីស្ថានបានរក្សាការទាក់ទងជាមួយមេដឹកនាំអាមេរិកអំពីដំណោះស្រាយជម្លោះដោយសន្តិវិធី ហើយទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ សុទ្ធតែបានបង្ហាញពីជំនឿចិត្តចំពោះសមត្ថភាពរបស់ប៉ាគីស្ថានក្នុងការសម្របសម្រួលឱ្យមានការចរចា។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួន៤គឺប៉ាគីស្ថាន តួកគី អេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីត បានបើកកិច្ចប្រជុំមួយនៅថ្ងៃដដែលនោះ។

សេចក្តីថ្លែងការណ៍នេះបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសទាំង៤រូបបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅទីក្រុងអ៊ីស្លាម៉ាបាដ រដ្ឋធានីនៃប្រទេសប៉ាគីស្ថាន។ ប្រទេសទាំងបួនបានសម្រេចចិត្តបង្កើតគណៈកម្មាធិការរដ្ឋមន្ត្រីការបរទេស ដើម្បីពិគ្រោះពិភាក្សានិងកំណត់ពីវិធានការលម្អិតសម្រាប់ដោះស្រាយជម្លោះនេះ ៕

ប្រភព ៖ (CCFR)


ចែករំលែក៖