ភ្នំពេញ៖ បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនឯងចោលប្រពន្ធកូន៤ឆ្នាំ ក្រោយមានជម្លោះជាមួយប្រពន្ធពេលយប់ បង្កការភ្ញាក់ផ្អេីល កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នៅបន្ទប់ជួល នៅភូមិត្រពាំងល្វាទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ផុន ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករដឹកជញ្ជូនអីវ៉ាន់។
ប្រពន្ធ ឈ្មោះ នី ស្រី ណា អាយុ ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅកន្លែងកេីតហេតុ។
តាមសម្តីប្រពន្ធជនរងគ្រោះបានបញ្ជាក់ថា ពួកគាត់មានកូនស្រីម្នាក់អាយុ៥ឆ្នាំ ហេីយជារៀងរាល់ថ្ងៃប្តីប្រពន្ធគាត់រស់នៅមិនសូវចុះសម្រុងនិងគ្នាទេតែងតែឈ្លោះប្រកែកគ្នាស្ទេីរាល់ថ្ងៃ លុះព្រឹកថ្ងៃទី១ ខែមេសា នេះគាត់បានចេញទីផ្ទះទៅធ្វេីការរោងចក្របាត់ដោយប្តីនៅម្នាក់ឯង ខណៈត្រឡប់មកវិញបេីកទ្វាចូលបន្ទប់ស្រាប់តែឃេីញប្តីចងកនៅចម្រឹងបង្អួចស្លាប់បាត់ទៅហេីយ ទេីបស្រែកឆោឡោឡេីង។
ក្រោយកេីតហេតុសមត្ថកិចចជំនាញបានចុះទៅដល់ចំណុចកេីតហេតុពិនិត្យកោសល្យវិច័យរួចប្រល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕ដោយ៖សុខាសែនជ័យ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច