ព័ត៌មានទាន់ហេតុការណ៍៖

នាព្រឹកថ្ងៃទី០២​ មេសានេះ! តម្លៃមាស​ក្នុងស្រុក​លក់​ចេញ ​៥៦៨ ​ដុល្លារក្នុងមួយជី ​

ចែករំលែក៖

ភ្នំពេញ​៖​ តម្លៃ​ហាង​ឆេង​មាស​ក្នុង​ស្រុក ​នៅថ្ងៃព្រហស្បតិ៍ទី០២​ ខែមេសា​ ឆ្នាំ​២០២៦នេះ​ បាន​ធ្លាក់​ចុះ​វិញដល់ ៥៦៨ ដុល្លារ ក្នុងមួយជី បន្ទាប់​ពី​បាន​កើន​ឡើង ​៥៧៥​ ដុល្លារ ​ក្នុងមួយជី ​កាល​ពី​ថ្ងៃពុធ ​ដោយសារតែភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងការបិទច្រកសមុទ្រ​ហូមូស្ស។

ប្រធានផ្នែក​ប្រឹក្សា​យោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ​លោក ​ឡុង ​សំណាង ​បានយល់ឃើញ​ថា៖«​ខ្ញុំគិតថា ​បើផ្ទុះសង្គ្រាមម្ដងទៀត ​មិនប្រាកដថា ​មាសអាចធ្លាក់ចុះទៀតទេ ​ព្រោះ​សង្គ្រាម​ម្ដង​នេះ ​យើងបានមើលឃើញហើយថា ​ផលចំណេញ​ដែលកើត​ឡើង​ដល់សហរដ្ឋ​អា​មេរិក​មាន​អ្វីខ្លះ ​ហើយ​បើម្ដងនេះទៀត ​ត្រូវរ៉ែកពន្ធនូវសម្ពាធ ​ការបាត់បង់ជាច្រើន​ថែមទៀត ​អញ្ចឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច ​វាមានបញ្ហាដែរ»។​

​ក្រុមហ៊ុន Goldman Sachs ​បានព្យាករថា តម្លៃមាសនឹងកើនឡើងដល់ ​៥៤០០ ​ដុល្លារ ​ក្នុង​មួយអោន​ ឬស្មើនឹង ​៦៥០៦ ដុល្លារ ក្នុងមួយតម្លឹង នៅដំណាច់ឆ្នាំ ២០២៦នេះ ​ជំរុញដោយក្ដីរំពឹងពីការ​កាត់​បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក​ និងការបន្តទិញមាសចូល​របស់​ធនាគារ​កណ្ដាល​៕​ដោយ​៖តារា​


ចែករំលែក៖