ភ្នំពេញ ៖ ប្រធានបទនេះ អ្នកប្រាជ្ញសំខាន់ៗបាននិយាយគ្នារាប់រយពាន់ឆ្នាំមកហើយ អំពី «សារជាតិមនុស្ស» ដើម្បីទុកជាមេរៀន និងសម្រាប់ជាវិធានរៀបចំសង្គមរស់នៅឱ្យបានល្អ។ គ្រាន់តែមនុស្សលោកយើង ដែលមានភាព «អញ» មិនសូវយកចិត្តទុកដាក់ ហើយជួនកាល ក៏បំពានថែមទៅទៀត។ នេះជាការលើកឡើងពីលោក ហ៊ុុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នសារព័ត៌មានកម្ពុជា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។
លោកបន្តថា ៖ អ្នកប្រាជ្ញ ទាំងផ្នែកទស្សនវិជ្ជា ផ្នែកអភិបាលកិច្ចស្ថាប័ន និងការគ្រប់គ្រងរដ្ឋ និយាយស្រដៀងគ្នាដូចតទៅ៖
•-មនុស្ស គឺល្អមកពីកំណើត។ តែសង្គមមានឥទ្ធិពលលើគេ។ បើសង្គមល្អ គេក៏ជាមនុស្សល្អ។ បើសង្គមមិនល្អ មនុស្ស ក៏មានវាសនាតាមហ្នឹង។
•-មនុស្ស មានល្អ មានអាក្រក់ មកពីកំណើត ហើយមនុស្សមានមហិច្ឆតា។ មហិច្ឆតាវិជ្ជមាន នាំមនុស្សប្រព្រឹត្តិត្រឹមត្រូវ។ មហិច្ឆតាឆ្កួតលីលា នាំសង្គមវិនាស។ ដូច្នេះ វាទាមទារការតម្រង់ទិសមនុស្សគ្រប់ៗរូបទាំងផ្នែក សីលធម៌ វិន័យ និង ច្បាប់។ បើគោលការណ៍ទាំង៣នេះ «រលួយ» គឺជាលទ្ធផលរបស់សង្គមមនុស្សនីមួយៗ ៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច